Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមួយរបស់ឥណ្ឌា អនុម័តច្បាប់ប្រហារជីវិត ជនល្មើសរំលោភសេពសន្ថវៈ

បានផុស

នៅ

ក្រោយផ្ទុះបាតុកម្មទ្រង់ទ្រាយធំរាប់សប្តាហ៍ទាមទាររកយុត្តិធម៌សម្រាប់គ្រូពេទ្យម្នាក់ដែលត្រូវគេរំលោភសម្លាប់ ពេលនេះ រដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានអនុម័តច្បាប់មួយ ដែលអាចឈានដល់ការប្រហារជីវិតជនល្មើសរំលោភសេពសន្ថវៈ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតតែរដ្ឋ​ West Bengal អនុម័តច្បាប់នេះរួចហើយក៏ពិតមែន ប៉ុន្តែវាក៏ត្រូវទទួលការយល់ព្រមពីសំណាក់ប្រធានាធិបតីឥណ្ឌាដែរ ទើបអាចក្លាយជាច្បាប់ពេញលេញ។

តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤, ច្បាប់នេះគឺបង្ហាញពីកំហឹងរបស់ប្រជាជនចំពោះបញ្ហាអំពើហិង្សាដ៏រ៉ាំរ៉ៃលើស្រ្តី ដែលរាប់ឆ្នាំមកហើយនៅតែមិនអាចដោះស្រាយបាន។ 

(រូបថត៖ Getty)

តាមពិតទៅ តាមច្បាប់បច្ចុប្បន្ន ជនល្មើសរំលោភសេពសន្ថវៈ ត្រូវទទួលទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ប៉ុន្តែក្នុងច្បាប់ថ្មីនេះ មានការស្នើឲ្យដំឡើងការជាប់ពន្ធនាគារមួយជាតិឬត្រូវប្រហារជីវិតតែម្តង។

សូមបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងក្នុងរដ្ឋ West Bengal បន្ទាប់ពីគ្រូពេទ្យអាយុ៣១ឆ្នាំ ត្រូវគេរំលោភសម្លាប់ ហើយគេរកឃើញសាកសពប្រឡាក់ដោយឈាមនៅក្នុងមន្ទីរពេទ្យក្រុង Kolkata កាលពីថ្ងៃទី៩ខែសីហា។

(រូបថត៖ EPA)

បទល្មើសរំលោភសេពសន្ថវៈបានក្លាយជាបញ្ហាចាក់ស្រេះនៅក្នុងប្រទេសឥណ្ឌា ហើយករណីថ្មីនេះ បានធ្វើឲ្យគេនឹកឃើញដល់ករណីរំលោភបូកដ៏ព្រៃផ្សៃកាលពីឆ្នាំ២០១២។

កាលនោះ បុរសមួយក្រុមបានរំលោភបូកនិងសម្លាប់យុវតីម្នាក់នៅលើរថយន្តក្រុង ហើយក្រោយមកក៏ផ្ទុះការខឹងសម្បាមិនមែនត្រឹមក្នុងប្រទេសឥណ្ឌាទេ ពោលគឺពេញពិភពលោកតែម្តង៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាតុករ​ឥណ្ឌាដាក់​សម្ពាធ​​កាន់តែ​ខ្លាំង​​លើ​ប្រព័ន្ធ​យុត្តិធម៌​ ​ក្រោយ​ការរំលោភសម្លាប់អ្នក​​គ្រូពេទ្យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម