ព័ត៌មានអន្ដរជាតិ
មេដឹកនាំរុស្ស៊ី និងអ៊ីរ៉ង់ គ្រោងជួបគ្នានៅថ្ងៃសុក្រ ពិភាក្សាអំពីជម្លោះនៅមជ្ឈិមបូព៌ា
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian សម្រាប់កិច្ចពិភាក្សានៅថ្ងៃសុក្រទី១១ខែតុលា ក្នុងវេទិកាមួយនៅឯប្រទេសតួកម៉េនីស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Moscow Times។

លោក Yury Ushakov ជំនួយការរបស់លោក ពូទីន លើគោលនយោបាយការបរទេស បានប្រាប់អ្នកកាសែតថា មេដឹកនាំទាំងពីរនឹងជួបប្រជុំគ្នានៅរដ្ឋធានី Ashgabat ខណៈពេលដែលមេដឹកនាំនៃបណ្តាប្រទេសអាស៊ីកណ្តាលចូលរួមរំលឹកខួបលើកទី៣០០នៃកំណើតរបស់កវី និងជាមេដឹកនាំតួកម៉េនីស្ថាន Magtymguly Pyragy នាសតវត្សទី១៨។
លោក Ushakov បាននិយាយថា៖ «កិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងទាំងការពិភាក្សាអំពីបញ្ហាទ្វេភាគី ក៏ដូចជាការពិភាក្សាអំពីស្ថានការណ៍ដែលមានការកើនឡើងយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា»។
វត្តមានរបស់លោក ពូទីន មិនត្រូវបានគេប្រកាសពីមុននោះទេ។
គួររំឭកថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាជាមួយលោក Pezeshkian និងអនុប្រធានាធិបតីទីមួយ លោក Mohammad Reza Aref។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើប្រទេសលីបង់ ដោយផ្តោតលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ហើយរុស្ស៊ីបានជម្លៀសពលរដ្ឋមួយចំនួនរបស់ខ្លួន។
រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយរដ្ឋាភិបាលលោកខាងលិច បានចោទប្រកាន់ក្រុងតេហេរ៉ង់ថាបានផ្គត់ផ្គង់ដ្រូន និងមីស៊ីលឲ្យទៅក្រុងមូស្គូ។ យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ។
លោក Pezeshkian ក៏នឹងជួបពិភាក្សាជាមួយលោក ពូទីន ម្ដងទៀតផងដែរក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីក្នុងខែតុលានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


