ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បំផ្ទុះកម្ទេចផ្លូវតភ្ជាប់ទៅ កូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងជើង បានបំផ្ទុះកម្ទេចផ្លូវចំនួន២ខ្សែដែលតភ្ជាប់ទៅកូរ៉េខាងត្បូងដើម្បីបង្ហាញពីកំហឹង ខណៈប៉ុន្មានថ្ងៃមកនេះ ភាគីទាំងពីរក៏បោះពាក្យសម្តីខ្លាំងៗដាក់គ្នាមិនស្ទើរដែរ ធ្វើឲ្យគេបារម្ភថា ជម្លោះអាចកាន់តែរីកធំ។ នេះបើតាមការចុះផ្សាយរបស់ AP នៅថ្ងៃអង្គារទី១៥ខែតុលាឆ្នាំ២០២៤។

កូរ៉េខាងជើងមិនសប្បាយចិត្តឡើយ បន្ទាប់ពីដ្រូនកូរ៉េខាងត្បូង តែងហោះលើទីក្រុងព្យុងយ៉ាង ដល់ថ្នាក់មេដឹកនាំគីម ជុងអ៊ុន ប្តេជ្ញាផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល និងបោះបង់ចោលកិច្ចព្រមព្រៀងបង្រួបបង្រួមកូរ៉េដោយសន្តិភាព ព្រមទាំងចេញបញ្ជាឲ្យកងទ័ពនៅខ្សែត្រៀមជួរមុខត្រៀមបាញ់កាំភ្លើងធំ ឆ្លងដែនទៀតផង។
ផ្លូវដែលកូរ៉េខាងជើងបំផ្ទុះកម្ទេចនេះគឺស្ថិតនៅភាគខាងជើងប្រទេស ហើយតាមពិតទៅ ផ្លូវទាំងនោះលែងអនុញ្ញាតឲ្យធ្វើចរាចរណ៍អស់រយៈពេលជាយូរមកហើយ។

តាមការបញ្ជាក់ពីនាយអគ្គសេនាធិការកូរ៉េខាងត្បូង និងចុះផ្សាយដោយ CNN, ផ្លូវ Gyeongui និង Donghae ត្រូវបានបំផ្ទុះនៅម៉ោងប្រហែល១២ថ្ងៃត្រង់ (ម៉ោងនៅកូរ៉េ)។
យ៉ាងណា ជាការឆ្លើយតប កងទ័ពកូរ៉េខាងត្បូងក៏បាញ់កាំភ្លើងធំនៅផ្នែកខាងត្បូងនៃខ្សែបន្ទាត់ព្រំដែនយោធាដែរ ហើយកំពុងតាមដានចលនារបស់ទាហានកូរ៉េខាងជើងយ៉ាងជាប់លាប់ ព្រមទាំងប្រុងជើងការខ្លាំងបំផុតក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។

រឿងហេតុថ្មីនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង ចោទទៅកូរ៉េខាងត្បូងថា បានបញ្ជូនដ្រូនឲ្យមកទម្លាក់ខិត្តប័ណ្ណឃោសនាលើទីក្រុងព្យុងយ៉ាង ចំនួនបីដងក្នុងខែនេះ ហើយក៏គំរាមឆ្លើយតបដោយកម្លាំងដែរ ប្រសិនបើរឿងដដែលកើតឡើងម្តងទៀត។
មកដល់ថ្ងៃអាទិត្យ ក្រសួងការពារជាតិកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពបានចេញបញ្ជាដល់កងកាំភ្លើងធំនិងអង្គភាពផ្សេងទៀតដែលស្ថិតនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង ឲ្យត្រៀមលក្ខណៈវាយប្រហារគោលដៅសត្រូវ បើឃើញដ្រូនហោះឆ្លងដែនម្តងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


