ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ
លើកនេះ ប្រទេសកូរ៉េខាងជើងបានព្រមានខ្លាំងៗនិងផ្តាំផ្ញើទៅកូរ៉េខាងត្បូងថា កងទ័ពនៅខ្សែត្រៀមជួរមុខនឹងមិនអត់ធ្មត់ទៀតឡើយ ហើយបើសិនដ្រូននិងខិត្តប័ណ្ណនៅតែបន្តហោះចូលទីក្រុងព្យុងយ៉ាង នោះគ្រាប់កាំភ្លើងធំនឹងហោះទៅវិញហើយ។
កាលពីថ្ងៃសុក្រទី១១ខែតុលា កូរ៉េខាងជើងបានចោទកូរ៉េខាងត្បូងរួចទៅហើយថា បានបញ្ជូនដ្រូនឲ្យមកទម្លាក់ខិត្តប័ណ្ណឃោសនាលើទីក្រុងព្យុងយ៉ាង ចំនួនបីដងក្នុងខែនេះ ហើយក៏គំរាមឆ្លើយតបដោយកម្លាំងដែរ ប្រសិនបើរឿងនេះកើតឡើងម្តងទៀត។
មកដល់ថ្ងៃអាទិត្យ ក្រសួងការពារជាតិកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពបានចេញបញ្ជាដល់កងកាំភ្លើងធំនិងអង្គភាពផ្សេងទៀតដែលស្ថិតនៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង ឲ្យត្រៀមលក្ខណៈវាយប្រហារគោលដៅសត្រូវ បើឃើញដ្រូនហោះឆ្លងដែនម្តងទៀត។
តាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល, ភាពតានតឹងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ កំពុងកើតមាននៅលើឧបទ្វីបកូរ៉េ ដោយសារតែដ្រូនរបស់កូរ៉េខាងត្បូង ហើយបើកូរ៉េខាងជើង វាយប្រហារចាស់ដៃមែន ទឹកដីកូរ៉េខាងត្បូងទាំងមូល នឹងរលាយក្លាយទៅជាផេះមិនខាន។
នេះមិនមែនជាលើកទីមួយឡើយ ដែលកូរ៉េខាងជើង ព្រមានប្រើពាក្យពេចន៍ធ្ងន់ៗបែបនេះ ក្នុងគ្រាមានជម្លោះកាន់តែខ្លាំងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែតានតឹងចាប់តាំងពីកិច្ចខិតខំផ្នែកការទូតដឹកនាំដោយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានដួលរលំនៅឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក កូរ៉េខាងជើងរឹតតែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយតែងគំរាមបាញ់នុយក្លេអ៊ែរវាយប្រហារកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើងចោទកូរ៉េខាងត្បូងថាបង្ហោះដ្រូនចូលព្យុងយ៉ាង និងគំរាមឆ្លើយតបចាស់ដៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


