ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រាប់ថា ចិនធ្វើសមយុទ្ធរាល់ដង ទុកត្រៀមវាយលុកដែនកោះរបស់ខ្លួន
មន្ត្រីសន្តិសុខតៃវ៉ាន់ បានប្រកាសថា ចិនកំពុងកសាងសមត្ថភាពរបស់ខ្លួនជាលំដាប់ ដើម្បីប្រែសមយុទ្ធយោធាឲ្យក្លាយជាការវាយប្រហារពេញលេញទៅលើក្រុងតៃប៉ិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ខែតុលា។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ក្រុងប៉េកាំង «បានចូលទៅកៀកកោះតៃវ៉ាន់ខ្លាំង។ ពួកគេបានបង្កើនសម្ពាធរបស់ពួកគេទៅលើតៃវ៉ាន់ និងគាបសង្កត់ពេលវេលាឆ្លើយតបរបស់តៃវ៉ាន់។ សមយុទ្ធនេះតំណាងឲ្យការគំរាមកំហែងកាន់តែខ្លាំងឡើងជាងពីមុនដែលធ្លាប់ធ្វើមកលើតៃវ៉ាន់»។
នៅក្នុងសមយុទ្ធចុងក្រោយរបស់ចិននៅជុំវិញតៃវ៉ាន់ ក្រុងតៃប៉ិបានរាយការណ៍ថាខ្លួនបានតាមដានឃើញយន្តហោះចម្បាំងចំនួន ១៥៣គ្រឿង និងនាវាចំនួន ២៥គ្រឿង ស្ថិតនៅចម្ងាយត្រឹម ៣៩គីឡូម៉ែត្រប៉ុណ្ណោះពីកោះតៃវ៉ាន់។ បើតាមមន្ត្រីតៃវ៉ាន់ ចិនក៏បានបាញ់មីស៊ីលចំនួន ២គ្រាប់ផងដែរនៅក្នុងសមយុទ្ធព្រមានក្រុងតៃប៉ិ ដែលការបាញ់នេះសំដៅទៅលើតំបន់ដីគោកមួយកន្លែង តែមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។
មន្ត្រីតៃវ៉ាន់ បាននិយាយថា៖ «ទោះបីជាពួកគេមិនបានបាញ់មីស៊ីលសំដៅកោះតៃវ៉ាន់លើកនេះក៏ដោយ ក៏ពួកគេបានអនុវត្តការបាញ់មីស៊ីលដែរ»។
ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗទៅនឹងការលើកឡើងរបស់តៃវ៉ាន់នោះឡើយ។ យ៉ាងណា កាលពីថ្ងៃចន្ទ ចិនបានប្ដេជ្ញាបន្តសកម្មភាពឲ្យកាន់តែខ្លាំងទៀត ប្រសិនបើចាំបាច់ ដើម្បីប្រឆាំងនឹងតៃវ៉ាន់ ខណៈកាលពីថ្ងៃពុធវិញ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានប្រកាសថា ក្រុងប៉េកាំងនឹងមិនបដិសេធក្នុងការប្រើប្រាស់កងកម្លាំងដើម្បីដណ្ដើមយកតៃវ៉ាន់នោះទេ។
ចិន ដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ កាលពីថ្ងៃចន្ទទី១៤ខែតុលា ដោយនិយាយថា វាជាការព្រមានដល់ «សកម្មភាពផ្តាច់ខ្លួន» បន្ទាប់ពីសុន្ទរកថានៅថ្ងៃបុណ្យជាតិកាលពីសប្តាហ៍មុនរបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ តៃវ៉ាន់បានត្អូញត្អែរអំពីសកម្មភាពយោធារបស់ចិនស្ទើរតែរាល់ថ្ងៃនៅជុំវិញដែនកោះរបស់ខ្លួន រួមទាំងការធ្វើសមយុទ្ធធំៗចំនួន៤លើក និងការល្បាតសមុទ្រជាទៀងទាត់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


