ព័ត៌មានអន្ដរជាតិ
ព្យុះត្រាមី វាយប្រហារវៀតណាម ជាមួយកម្លាំងខ្យល់ល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង
ជាមួយនឹងល្បឿនខ្យល់៨៨គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ ត្រាមី បានវាយប្រហារខេត្ត ធឿធៀនហ្វេ និង ដាណាំង កាលពីរសៀលថ្ងៃអាទិត្យទី២៧ខែតុលាឆ្នាំ២០២៤ ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងជំនន់រហ័ស ហើយបង្កការខូចខាតខ្លាំងគួរសមដែរ។

មិនត្រឹមប៉ុណ្ណឹង ឥទ្ធិពលនៃព្យុះនេះ ក៏បោកផ្តួលរំលំបង្គោលភ្លើង បង្កទឹកជំនន់ជន់លិចដងផ្លូវនិងបំបាក់ដើមឈើនៅតាមដងផ្លូវផងដែរ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ បាត់ខ្លួន ឬរងរបួសទេ។
មុនមកដល់វៀតណាម ព្យុះ ត្រាមី បានបង្កទុកវេទនានៅប្រទេសហ្វីលីពីន ដោយបង្កជាទឹកជំនន់និងគ្រោះបំណាក់ដី ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់និងបាត់ខ្លួន បានកើនឡើងដល់ ១៣៦នាក់ហើយ។
លើសពីនេះ ព្យុះត្រាមី បានបង្កទុកវេទនាដល់ប្រជាជនហ្វីលីពីន ជាក់ស្តែងមនុស្សជាងកន្លះលាននាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង, គ្មានអគ្គិសនីប្រើប្រាស់ ខណៈជើងហោះហើរមួយចំនួនក៏ត្រូវផ្អាកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះសន្និដ្ឋានថា តួលេខមនុស្សស្លាប់អាចបន្តកើនឡើងទៀត ព្រោះនៅមានមនុស្សមួយចំនួនត្រូវជាប់ក្រោមដីបាក់សង្កត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ ត្រាមី បង្កទុក្ខវេទនាខ្លាំងនៅហ្វីលីពីន, មនុស្សស្លាប់និងបាត់ខ្លួន កើនដល់ ១៣៦នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


