Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី និង​រុស្ស៊ី ត្រៀម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​រួម​គ្នា​ជាលើក​ដំបូង

បានផុស

នៅ

សមយុទ្ធ​ជើង​ទឹក​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា​រវាង​​​ឥណ្ឌូណេស៊ី និង​រុស្ស៊ី នា​ខែ​វិច្ឆិកា​ខាង​មុខ ដែល​ជា​វិធានការ​​របស់​មេ​ដឹក​នាំ​ឥណ្ឌូណេស៊ី​ថ្មី​ក្នុង​ការ​បង្កើន​​ការ​រឹត​​បន្តឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​មូស្គូ។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​កង​ទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី កាល​ពីថ្ងៃ​ទី​២៩​ខែ​តុលា​ឆ្នាំ​២០២៤។

(រូបភាព៖ wdmmw)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កង​ទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី បាន​ប្រាប់​ថា សមយុទ្ធ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​នៅ​សមុទ្រ Java ក្បែរ​មូលដ្ឋាន​ទ័ព​​ទីក្រុង Surabaya។ ​សេចក្ដី​ថ្លែងការណ៍​របស់​ទ័ព​ជើង​ទឹក​​ឥណ្ឌូណេស៊ី បាន​រៀបរាប់​ថា៖ «វា​គឺ​ជា​សមយុទ្ធ​ទ្វេភាគី​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​រវាង​​​កង​ទ័ព​ជើង​ទឹក​ឥណ្ឌូណេស៊ី និង​​​​​​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី» ដោយ​បន្ថែម​ថា ក្រុង​មូស្គូ​នឹង​បញ្ជូន​នាវា​ចម្បាំង​ប្រភេទ Corvette ចំនួន​៣​គ្រឿង នាវា​ដឹក​ទំនិញ​ខ្នាត​មធ្យម​​​១​គ្រឿង ឧទ្ធម្ភាគចក្រ​១​គ្រឿង និង​ទូក​សណ្ដោង​១​គ្រឿង។

លោក Sergey Tolchenov អគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​​ឥណ្ឌូណេស៊ី បាន​បញ្ជាក់​ថា សមយុទ្ធ​​នេះ​មិន​មែន​មាន​​បំណង​​​ប្រកួត​ប្រជែង​ជាមួយ​​​បណ្ដា​ប្រទេស​ណា​មួយ​​ទេ ដោយ​និយាយ​ថា វា​​គ្រាន់​តែ​ដើម្បី​ពង្រឹង​សមត្ថភាព និង​អនុភាព​នៃ​កង​កម្លាំង​របស់​ប្រទេស​ទាំង​ពីរ។

ឥណ្ឌូណេស៊ី កន្លង​មក​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​បរទេស​អព្យក្រឹត​​ ដោយ​បដិសេធ​​មិន​ឈរ​នៅ​ខាង​ណា​សម្រាប់​ជម្លោះ​​នៅ​អ៊ុយក្រែន ក៏​ដូចជា​ការ​ប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន ជា​ដើម។

យ៉ាង​ណា​មិញ ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូណេស៊ី លោក Prabowo Subianto ដែល​ទើប​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​២០​ខែ​តុលា បាន​​ប្ដេជ្ញា​ថា​​នឹង​ធ្វើ​​ឲ្យ​ឥណ្ឌូណេស៊ី​​លេចមុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង ដោយ​កាល​ពី​ខែ​កក្កដា​ លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​មូស្គូ​សម្រាប់​ជំនួប​ជាមួយប្រធានាធិបតី​រុស្ស៊ី ​លោក វ៉្លាឌឺមៀរ ពូទីន។

ឥណ្ឌូណេស៊ី កាល​ពី​សប្ដាហ៍​មុន​ក៏​បាន​ចាប់​ផ្ដើម​ដំណើរការ​​ស្នើ​​ចូល​ជា​សមាជិក​ក្រុម​ប្រទេស BRICS ដែល​​ដឹក​មុខ​ដោយ​រុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និង​អាហ្វ្រិកខាង​ត្បូង ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៥៦ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម