ព័ត៌មានអន្ដរជាតិ
យ៉ាងហោចណាស់មនុស្ស៣៦នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុងធ្លាក់ចូលក្នុងជ្រលងភ្នំនៅឥណ្ឌា
យ៉ាងហោចណាស់មនុស្ស៣៦នាក់បានស្លាប់ និង២៧នាក់បានរងរបួស ក្នុងហេតុការណ៍រថយន្តក្រុងមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយក្នុងរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ខែវិច្ឆិកានេះ។

រថយន្តក្រុងនេះកំពុងធ្វើដំណើរទៅកាន់ស្រុក Ramnagar កាលពីព្រឹកថ្ងៃចន្ទ ដោយក្នុងពេលកើតហេតុមានមនុស្សចំនួន ៤៤នាក់នៅលើរថយន្ត ខណៈមូលហេតុគឺដោយសារតែអ្នកបើកបរបាត់បង់ការគ្រប់គ្រង បណ្ដាលឲ្យរថយន្តក្រុងធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ៥០ម៉ែត្រក្នុងទីក្រុង Marchula។
អ្នកដំណើរជាច្រើននាក់បានស្លាប់នៅនឹងកន្លែង ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងដំណើរការ។ រដ្ឋាភិបាលបានបញ្ជាឱ្យស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ គាត់បានប្រកាសផ្តល់សំណងចំនួន ២០០០០០ រូពីស្មើនឹង ២,៣៧៨ ដុល្លារ ដល់គ្រួសារនៃអ្នកស្លាប់ និង ៥០,០០០ រូពីដល់អ្នករងរបួស។ ជាមួយគ្នានេះប្រធានរដ្ឋ Uttarakhand លោក Pushkar Singh Dhami ក៏បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។
គួរបញ្ជាក់ថាឡានក្រុងគឺជាមធ្យោបាយដឹកជញ្ជូនទូទៅនៅក្នុងប្រទេសឥណ្ឌា ជាពិសេសរវាងទីក្រុង និងស្រុកតូចៗ។ ទោះជាយ៉ាងណាក៏ដោយ ជារឿយៗការបើកបរមិនគោរពច្បាប់សុវត្ថិភាព និងស្ដង់ដារសុវត្តិភាពនោះទេ។ មនុស្សប្រហែល ១៦០០០០នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងពិភពលោក ខណៈមូលហេតុភាគច្រើនដោយសារតែការបើកបរហួសល្បឿនកំណត់ និងការបើកបរមិនប្រុងប្រយ័ត្ន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


