ព័ត៌មានអន្ដរជាតិ
នៅចិន កូនកំលោះបោចសក់កូនក្រមុំ ព្រោះតែអតីតមិត្តប្រុសសារផ្ញើមក ចំថ្ងៃរៀបការ
ហេតុការណ៍មិនគួរឲ្យជឿនៅក្នុងពិធីមង្គលការមួយក្នុងខេត្ត Guangdong ប្រទេសចិន បានធ្វើឲ្យភ្ញៀវដែលចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលកូនកំលោះស្ទុះទៅវាយកូនក្រមុំ បន្ទាប់ពីរកឃើញសារពីអតីតមិត្តប្រុសរបស់នាង។
ជាពិសេស ក្នុងពេលដែលកំពុងរង់ចាំកូនក្រមុំធ្វើការតុបតែងខ្លួន កូនកំលោះបានឃើញសារមួយលេចឡើងនៅលើទូរស័ព្ទរបស់នាងដោយចៃដន្យ។ ដំបូងឡើយ កូនកំលោះគិតថា ជាសារអបអរសាទរក្នុងពិធីមង្គលការនាពេលខាងមុខ ប៉ុន្តែគាត់មានការខកចិត្ត នៅពេលដែលគាត់ដឹងថា សារនេះត្រូវបានផ្ញើដោយអតីតមិត្តប្រុសរបស់កូនក្រមុំ។
ក្រោយពីបានអានសារមុនៗរបស់អ្នកទាំងពីរ កូនកំលោះរន្ធត់ចិត្តជាខ្លាំង។ អ្វីដែលធ្វើឲ្យកូនកំលោះខឹងកាន់តែខ្លាំងនោះ គឺគាត់ក៏បានរកឃើញថា បុរសនោះបានផ្ញើលេខបន្ទប់សណ្ឋាគារទៅកូនក្រមុំ ដែលពួកគាត់គ្រោងនឹងជួបនៅយប់មុនថ្ងៃរៀបការ។ ដោយសារខឹងខ្លាំង កូនកំលោះបានបោះទូរស័ព្ទដាក់មុខអនាគតប្រពន្ធរបស់គាត់ ហើយសួរនាំនាងភ្លាមៗ។
យ៉ាងណា ដោយដឹងថាទំនាក់ទំនងកាន់តែតានតឹង កូនក្រមុំក៏ពន្យល់យ៉ាងរហ័សដល់កូនកំលោះថា គាត់ជាអតីតមិត្តប្រុសពិតមែន! ហើយនាងបានប្រាប់ខាងកូនកំលោះរួចហើយ។ ម្សិលមិញគាត់បានមកផ្ទះពីដំណើរកម្សាន្ត ហើយដឹងថានាងរៀបការ។ ដូច្នេះមកទីនេះហើយចង់ជួបនិយាយគ្នា និងញ៉ាំអាហារពេលល្ងាចបន្ទាប់មកបានចាកចេញ។
នាងថែមទាំងបានសុំមិត្តម្នាក់ដែលនៅជាមួយនាងនៅថ្ងៃនោះ ដើម្បីធ្វើជាសាក្សីជំនួសនាង។ ទោះជាយ៉ាងណាក៏ដោយ កូនកំលោះនៅតែមិនទទួលយកការពន្យល់របស់កូនក្រមុំឡើយ ព្រោះមិនមានភស្តុតាងជាក់លាក់ណាមួយដែលបញ្ជាក់ថា ពួកគេមិនបាននៅក្នុងបន្ទប់សណ្ឋាគារតែមួយឡើយ។
ការឈ្លោះប្រកែកគ្នារវាងអ្នកទាំងពីរធ្វើឲ្យភាគីកូនកំលោះអស់ចិត្តនិងខឹង គាត់ចាប់សក់នាងឡើង ហើយទះមុខនាងនៅចំពោះមុខអ្នករាល់គ្នា។ ស្របពេលនោះភ្ញៀវដែលមកចូលរួមបានធ្វើអន្តរាគមន៍រារាំងកូនកំលោះ កុំឲ្យវាយកូនក្រមុំតទៅទៀត។ មួយសន្ទុះក្រោយមក ការប្រយុទ្ធក៏បានបញ្ចប។ ពិធីមង្គលការបានក្លាយជាថ្ងៃសោកសៅ គេមិនដឹងថា តើគូស្នេហ៍មួយគូនេះ នឹងបន្តពិធីមង្គលការរបស់ពួកគេ ឬយ៉ាងណានោះទេ ប៉ុន្តែនេះពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់អាពាហ៍ពិពាហ៍របស់ពួកគេ នៅពេលដែលភាគីខាងស្រីមិនពីទាន់ដាច់ស្រឡះអតីតមិត្តប្រុស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ