ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិក៖ មនុស្សក្រៅភព អាចស្ថិតនៅបាតមហាសមុទ្ររបស់ផែនដី
ក្នុងសវនាការស្តីអំពីមនុស្សក្រៅភព (Alien), សមាជិកសភាអាមេរិកបានលើកឡើងថា Alien អាចមានវត្តមាននៅបាតមហាសមុទ្រពិភពលោក ខណៈអ្នកស្រី Lauren Boebert តំណាងមកពីរដ្ឋ Colorado និយាយថា UFO របស់ពួកគេ អាចធ្វើប្រតិបត្តិការចេញពីមូលដ្ឋានសម្ងាត់នៅទីនោះ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Daily Star កាលពីសប្តាហ៍កន្លងទៅ។

មិនត្រឹមប៉ុណ្ណឹង អ្នកស្រី ថែមចោទប្រកាន់រដ្ឋាភិបាលអាមេរិក ថាលាក់បាំងព័ស្តុងតាងអំពី UAP (បាតុភូតមិនប្រក្រតីដែលគេមិនស្គាល់អត្តសញ្ញាណ) ពីសាធារណជនផងដែរ។
ក្នុងរបាយការណ៍ដែលដាក់បង្ហាញក្នុងសវនាការ បានលើកឡើងពីចម្លើយរបស់សាក្សីដែលធ្លាប់ប្រទះឃើញមាន UAP លិចចូលនិងលេចចេញពីមហាសមុទ្រ ដែលអាចជាតំរុយគួរឲ្យចាប់អារម្មណ៍។ ក្នុងនោះក៏មានបញ្ជាក់ដែរថា គេធ្លាប់ឃើញដុំពន្លឺមួយ ត្រូវដុំពន្លឺមួយទៀត គ្របដណ្តប់ពីលើនៅភាគខាងកើតសហរដ្ឋអាមេរិក។

សវនការនេះដឹកនាំដោយអ្នកស្រី Nancy Mace តំណាងរាស្រ្តមកពីរដ្ឋ South Carolina ហើយក្នុងនោះមានការចោទប្រកាន់ថា រដ្ឋាភិបាលអាមេរិក បានលាក់បាំងបច្ចេកវិទ្យាទំនើបរបស់ Alien អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
សវនាការនេះទៀតសោត មានការដាក់ជូននូវឯកសារចំនួន៧៥៧អំពី UAP ចន្លោះខែឧសភាឆ្នាំមុនដល់ខែមិថុនាឆ្នាំនេះ ហើយក្នុងនោះ ភាគច្រើនច្រានចោលថា បាតុភូតដែលយោធាអាមេរិកជួបគឺមិនមែនបក្សី ពពក ឬបាឡុងទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើងទាំងនេះ មិនបង្ហាញព័ស្តុតាងរឹងមាំណាមួយនោះទេ ហើយក៏មិនបញ្ជាក់ដែរថាតើ alien មកដល់ផែនដីតាមរបៀបណា ប៉ុន្តែសវនាការមិនទាន់បញ្ចប់ឡើយ ដូច្នេះគេកំពុងរង់ចាំមើលជាបន្តទៀតថាតើរដ្ឋាភិបាលអាមេរិក នឹងមានរបាយការណ៍ថ្មីអ្វីខ្លះទៀត។
សូមបញ្ជាក់ថា ជាង៨០%នៃមហាសមុទ្រលើផែនដី មិនទាន់ត្រូវបានរុករកទេ ហេតុដូច្នេះហើយទើបគេមិនទាន់ហ៊ានច្រានចោលការអះអាងទាំងនេះ ប៉ុន្តែក៏មិនទាន់ជឿជាក់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


