ព័ត៌មានអន្ដរជាតិ
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
ក្រុមអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រឯករាជ្យ ដែលអង្គការ NASA ប្រគល់ភារកិច្ចឲ្យស៊ើបអង្កេតរកប្រភពដើមនៃរបាយការណ៍ជាច្រើន ពាក់ព័ន្ធការមើលឃើញបាតុភូតដូច ថាសហោះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែកញ្ញាថា គ្មានព័ស្តុតាងណាមួយបង្ហាញពី ពន្លឺនៅលើមេឃ គឺជាយានអវកាសមកពីពិភពផ្សេងនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការរបស់ទីភ្នាក់ងារអវកាសក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី, អ្នកវិទ្យាសាស្ត្ររបស់ NASA លោក Dan Evans បានទទួលស្គាល់ថា “វត្តមានរបស់វត្ថុហោះដែលគេមិនអាចកំណត់អត្តសញ្ញាណបាន បានបង្កឲ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពផ្ទៃមេឃ ប៉ុន្តែវាមានសារៈសំខាន់បំផុត ក្នុងការកំណត់ថាតើ បាតុភូតទាំងនោះ បង្កហានិភ័យចំពោះសុវត្ថិភាពដែនអាកាសបែបណាខ្លះ។
ក្រុមប្រឹក្សាដែលមានអ្នកជំនាញ១៦នាក់ ត្រូវបានកោះប្រជុំម្តងរួចមកហើយពីសំណាក់ទីភ្នាក់ងារនេះកាលពីឆ្នាំមុន ចំពេលសាធារណជន ចាប់ផ្តើមមានការចាប់អារម្មណ៍កាន់តែខ្លាំង លើប្រធានបទមនុស្សក្រៅភព ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ចេញខ្សែអាត់វីដេអូ នៃអ្វីដែលគេមើលឃើញថា ជាវត្ថុហោះកំពុងធ្វើចលនានៅលើមេឃ។

ថ្លែងបន្ទាប់ពីការចេញផ្សាយរបាយការណ៍៣៦ទំព័ររបស់ខ្លួនលើប្រធានបទនេះ អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានផ្តល់អនុសាសន៍ឲ្យប្រើប្រាស់វិធីសាស្រ្តនានា រួមទាំង AI ផងដែរដើម្បីស្វែងយល់បន្ថែមអំពីការមើលឃើញនេះ ហើយក៏មានការប្រកាសផងដែរថា NASA បានតែងតាំងអ្នកចាត់ការថ្មី ដើម្បីត្រួតពិនិត្យលើការស្រាវជ្រាវវត្ថុហោះមិនស្គាល់អត្តសញ្ញាណនេះ។
លោក Nelson និយាយថា “អ្វីដែលសំខាន់បំផុតពីការសិក្សានេះគឺ នៅមានរឿងច្រើនទៀតដែលត្រូវរៀនសូត្រ។ ក្រុមសិក្សាឯករាជ្យរបស់ NASA មិនបានរកឃើញព័ស្តុតាងណាមួយដែលបង្ហាញពីវត្ថុហោះនោះមានប្រភពដើមនៅខាងក្រៅភពផែនដីទេ ហើយយើងក៏មិនដឹងថា វាជាអ្វីផងដែរ”។

ការបញ្ចេញរបាយការណ៍របស់ NASA ធ្វើឡើងក្រោយសក្ខីកម្មខែកក្កដា របស់មន្ត្រីចារកម្មកងទ័ពអាកាសជើងចាស់ម្នាក់ ដែលបានប្រាប់សមាជិកសភាថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងរក្សាព័ត៌មានជាប្រចាំពីវត្ថុហោះដែលគេមិនស្គាល់អត្តសញ្ញាណ ខណៈរបាយការណ៍នេះក៏កើតឡើងផងដែរ បន្ទាប់ពីសភាម៉ិកស៊ិកបានបង្ហាញជាមួយនឹងព័ស្តុតាងដែលបញ្ជាក់ថា វាជាសាកសពមនុស្សក្រៅភពអាយុកាល ១០០ ០ឆ្នាំ យកពីអណ្តូងរ៉ែនៅប្រទេសប៉េរូ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ដុំភ្លើងធ្លាក់នៅរដ្ឋតិចសាស់ ត្រូវអង្គការណាសាអះអាងថាជាអាចម៍ផ្កាយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


