ព័ត៌មានអន្ដរជាតិ
ប្រធានយោធាណាតូ៖ ទាហានរុស្ស៊ីមានចំនួនច្រើនជាង២ឆ្នាំមុន តែគុណភាពអន់ជាងមុន
ក្រោយការឈ្លានពានពេញទំហឹងទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានបង្កើនកងកម្លាំងជើងគោករបស់ខ្លួនឲ្យមានចំនួនច្រើនជាងមុន ប៉ុន្តែគុណភាពនៃកងកម្លាំងទាំងនោះបែរជាមានការធ្លាក់ចុះទៅវិញ។ នេះជាការលើកឡើងរបស់លោក Rob Bauer ប្រធានគណៈកម្មការយោធាអង្គការណាតូ កាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៤។

លោក Bauer បានលើកឡើងថា រុស្ស៊ីបាត់បង់គុណភាពនៃកងកម្លាំងរបស់ខ្លួន នេះក៏ព្រោះតែកង្វះខាតសម្ភារៈយោធា និងកម្រិតនៃការហ្វឹកហាត់។ លោកបាននិយាយថា៖ «នៅពេលឥឡូវនេះ ជនជាតិរុស្ស៊ីទាំងនោះមិនមានការគំរាមកំហែងដូចកាលពីខែកុម្ភៈឆ្នាំ២០២២ទេ ដូច្នេះយើងអាចមានពេលខ្លះដើម្បីរៀបចំខ្លួន» ដោយសំដៅលើការបង្កើនការវិនិយោគទុននៅក្នុងឧស្សាហកម្មការពារជាតិ។
គួររំឭកថា ក្រៅតែពីលោក Bauer លោក Christopher Cavoli មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប បានប្រាប់ថា កងកម្លាំងរុស្ស៊ីនឹងខ្លាំងក្លាជាងពេលបច្ចុប្បន្ន ដោយបន្ថែមថា៖ «កងកម្លាំងរុស្ស៊ីកំពុងរៀនសូត្រ ពួកគេកំពុងរីកចម្រើន ពួកគេកំពុងដកយកបទពិសោធន៍ដែលទទួលបានពីសង្គ្រាម»។
លោក Cavoli បានអំពាវនាវឲ្យណាតូ ត្រូវរៀបចំឲ្យលឿនចំពោះការគំរាមកំហែងនេះ ដោយសាររុស្ស៊ីនឹងក្លាយជាសត្រូវ ដែលមានសក្ដានុពលយោធាធំធេង។
ចំណែកឯលោក Bruno Kahl ប្រធានទីភ្នាក់ងារចារកម្មបរទេសរបស់អាល្លឺម៉ង់ ជឿថា រុស្ស៊ីនឹងអាចមានសមត្ថភាពវាយប្រហារលើទឹកដីណាតូនៅក្នុងរយៈពេល៦ឆ្នាំខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


