Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

បានផុស

នៅ

មន្ត្រីនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថា កងទ័ពជើងទឹកមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍បានបើកការបាញ់ប្រហារលើ​​ក្រុម​ទូក​នេសាទថៃ ដែលបណ្តាលឲ្យអ្នកនេសាទម្នាក់លង់ទឹកស្លាប់ ហើយបានឃាត់ខ្លួន​​អ្នក​នេសាទ ៣១នាក់។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Thanatip Sawangsang បានប្រាប់​ថា ទូក​នេសាទថៃចំនួន២​គ្រឿង​ក្នុងចំណោម១៥ ត្រូវបានបណ្តេញចេញ បន្ទាប់ពីពួកគេបាន​ធ្វើ​​ដំណើរ​ក្នុងចម្ងាយ​ចន្លោះ​ពី ៧,៤ ទៅ ១០,៦​​គីឡូម៉ែត្រ នៅក្នុងដែនទឹករបស់ប្រទេសមីយ៉ាន់ម៉ា។

លោក Thanatip បាន​បន្ថែម​ថា អ្នកនេសាទ​៣​នាក់បានលោតចូលទៅក្នុងទឹកក្នុងអំឡុងពេលកើតហេតុ ដោយម្នាក់បានលង់ទឹកស្លាប់ ខណៈដែល២​នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកថៃ។

លោក Thanatip បានបន្ត​ថា អ្នកនេសាទ ៣១​នាក់នៅលើ​ទូក​មួយ​គ្រឿង ត្រូវបានចាប់​ឃាត់​ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាក្នុងអំឡុងពេលនៃការ​ប៉ះ​ទង្គិច។ កងទ័ពជើងទឹកថៃកំពុងស្ថិតក្នុងការចរចារ ដើម្បីធានាការដោះលែងពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ក្រសួងក៏កំពុងសម្របសម្រួលជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីស្វែងរកការដោះលែងអ្នកនេសាទ និងវាយតម្លៃថាតើមានការរំលោភច្បាប់អន្តរជាតិណាមួយបានកើតឡើង​ដែរ​ឬ​ក៏​អត់។

នាយកដ្ឋានជលផលក្នុងខេត្ត Ranong ភាគខាងត្បូងប្រទេសថៃ ដែលមានព្រំប្រទល់ដែនសមុទ្រជាមួយប្រទេសមីយ៉ាន់ម៉ា បានជំរុញឲ្យទូក​នេសាទថៃប្រុងប្រយ័ត្ននៅពេលធ្វើដំណើរជិតព្រំដែន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម