ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
ក្រុមហ៊ុនឱសថអាមេរិក Gilead បានប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ Lenacapavir ក្នុងតម្លៃថោកនៅប្រទេសក្រីក្រចំនួន១២០ ក្នុងទ្វីបអាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍និងការ៉ាប៊ីន ប៉ុន្តែក្រុមហ៊ុនមិនទាន់សម្រេចឡើយថាតើនឹងត្រូវដាក់លក់នៅពេលណានិងតម្លៃប៉ុន្មានឲ្យប្រាកដ ទោះកាលពីមុនធ្លាប់មានអ្នកជំនាញគណនាថា បើផ្អែកលើតម្លៃគ្រឿងផ្សំ និងសង្វាក់ផលិតកម្ម ថ្នាំនេះអាចដាក់លក់ក្នុងតម្លៃត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ សម្រាប់ការប្រើប្រាស់រយៈពេល១ឆ្នាំក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Baltimore Sun នៅថ្ងៃព្រហស្បតិ៍ទី៥ខែធ្នូឆ្នាំ២០២៤។

ថ្នាំ មួយឆ្នាំចាក់ពីរដងនេះ បានបង្ហាញប្រសិទ្ធភាព១០០% ប្រឆាំងជំងឺអេសដ៍លើស្រ្តី ហើយទិន្នន័យថ្មីដែលបញ្ចេញកាលពីថ្ងៃពុធទី៤ខែធ្នូឆ្នាំ២០២៤បង្ហាញថា ថ្នាំនេះក៏មានប្រសិទ្ធភាពខ្លាំងផងដែរលើបុរស។
ការដែលក្រុមហ៊ុនសម្រេចជ្រើសរើសតំបន់ទាំង៣ជាទីផ្សាដាក់លក់ថ្នាំក្នុងតម្លៃសមរម្យ គឺព្រោះតែទីនោះមានអត្រាឆ្លងជំងឺអេដស៍ខ្ពស់ និងសម្បូរប្រទេសក្រីក្រពិបាកទិញថ្នាំថ្លៃៗ។
តាមពិតទៅថ្នាំ Lenacapavir ត្រូវបានដាក់លក់រួចទៅហើយនៅសហរដ្ឋអាមេរិក អឺរ៉ុប និងកាណាដា ក្រោមឈ្មោះ Sunlenca ដោយមួយឆ្នាំចាក់ពីរម្ជុលត្រូវចំណាយថវិកាអស់ ៤២ ២៥០ដុល្លារ។

យ៉ាងណា ពាក់ព័ន្ធតម្លៃដ៏ខ្ពស់កប់ពពកនេះ ក៏មានការរិះគន់ផងដែរ ហើយបើយោងតាមការសិក្សាថ្មីមួយ ដែលលើកឡើងក្នុងសន្និសីទអេដស៍អន្តរជាតិនៅទីក្រុងម៉ូនិច នៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤, តាមពិតតម្លៃវ៉ាក់សាំងបង្ការជំងឺអេដស៍ អាចដាក់លក់ថោកជាងមុនដល់ជាង ១ពាន់ដងឯណោះ តែត្រូវក្រុមហ៊ុនផលិតដាក់លក់នៅក្នុងតម្លៃថ្លៃ ដែលធ្វើឲ្យមនុស្សភាគច្រើនពុំមានលទ្ធភាពទទួលយកវ៉ាក់សាំងប្រភេទនេះទៅប្រើប្រាស់។
សូមបញ្ជាក់ថា នៅក្នុងរបាយការណ៍នៅទិវាជំងឺអេដស៍ពិភពលោកកាលពីថ្ងៃអាទិត្យ កម្មវិធីអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ UNAIDS បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារជំងឺអេដស៍កាលពីឆ្នាំមុន គឺមានប្រមាណ ៦៣០ ០០០នាក់ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការឡើងដល់កំពូលក្នុងឆ្នាំ២០០៤៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វ៉ាក់សាំងជំងឺអេដស៍តម្លៃជាង៤ម៉ឺនដុល្លារ តាមពិតអាចលក់ថោកជាងមុនដល់ ១ពាន់ដងឯណោះ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស