ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងជំងឺអេដស៍តម្លៃជាង៤ម៉ឺនដុល្លារ តាមពិតអាចលក់ថោកជាងមុនដល់ ១ពាន់ដងឯណោះ
យោងតាមការសិក្សាថ្មីមួយដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទអេដស៍អន្តរជាតិនៅទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤, តាមពិតតម្លៃវ៉ាក់សាំងបង្ការជំងឺអេដស៍ អាចដាក់លក់ថោកជាងមុនដល់ជាង ១ពាន់ដងឯណោះ តែត្រូវក្រុមហ៊ុនផលិតដាក់លក់នៅក្នុងតម្លៃថ្លៃ ដែលធ្វើឲ្យមនុស្សភាគច្រើនពុំមានលទ្ធភាពទទួលយកវ៉ាក់សាំងប្រភេទនេះទៅប្រើប្រាស់។

វ៉ាក់សាំង Lenacapavir ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថសហរដ្ឋអាមេរិក Gilead ហើយត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់កប់ពពកនៅក្នុងប្រទេសបារាំង អាមេរិក ន័រវែស និងអូស្ត្រាលី។ វ៉ាក់សាំងនេះ ក៏អាចប្រើប្រាស់ជាថ្នាំព្យាបាលអ្នកជំងឺអេដស៍ផងដែរ ដោយតម្រូវឲ្យចាក់ចំនួន២ដងក្នុង១ឆ្នាំ ហើយត្រូវចំណាយថវិកាអស់ ៤២ ២៥០ដុល្លារ។
យ៉ាងណាមិញ ក្រុមអ្នកជំនាញ បានគណនាតម្លៃអប្បបរមាសម្រាប់ការផលិតថ្នាំ Lenacapavir ដោយផ្អែកលើតម្លៃគ្រឿងផ្សំ និងសង្វាក់ផលិតកម្ម ហើយរកឃើញថា ថ្នាំនេះអាចដាក់លក់ក្នុងតម្លៃត្រឹមតែ ៤០ដុល្លារក្នុងការប្រើប្រាស់រយៈពេល១ឆ្នាំ។ ក្រុមអ្នកជំនាញ ថា ទោះក្រុមហ៊ុន Gilead ដាក់លក់ក្នុងតម្លៃដែលប៉ាន់ស្មាននេះ ក៏ក្រុមហ៊ុនអាចរកផលចំណេញបានច្រើនផងដែរ ខណៈអ្នកជំងឺអេដស៍ប្រមាណជា ១០លាននាក់ ទំនងជាមានលទ្ធភាពប្រើប្រាស់វាជារៀងរាល់ឆ្នាំ ហើយតួលេខនេះអាចកើនដល់ ៦០លាននាក់នាថ្ងៃទៅមុខបន្ថែមទៀត។
នៅក្នុងការពិសោធន៍ថ្មីៗកន្លងទៅ បានរកឃើញថា ថ្នាំ Lenacapavir អាចផ្តល់ប្រសិទ្ធភាព១០០% ក្នុងការប្រើប្រាស់ជាវ៉ាក់សាំងបង្ការការឆ្លងមេរោគអេដស៍ បន្ទាប់ពីបានសាកល្បងពិសោធន៍លើស្ត្រីជាង ៥ពាន់នាក់នៅអាហ្វ្រិកខាងត្បូង។
កម្មវិធីអង្គការសហប្រជាជាតិស្ដីពីជំងឺអេដស៍ UNAIDS បានលើកឡើងថានឹងអាចមានការប្រកាសពីរបកគំហើញដ៏អស្ចារ្យ ក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍ ប្រសិនបើថ្នាំ Lenacapavir ត្រូវបានផលិតយ៉ាងឆាប់រហ័ស និងដាក់លក់ក្នុងតម្លៃសមរម្យ។
សូមបញ្ជាក់ថា បើយោងតាមអង្គការសុខភាពពិភពលោក កាលពីឆ្នាំ២០២៣ មានករណីឆ្លងមេរោគអេដស៍សរុបចំនួន ១,៣លាននាក់ ដែលនាំឲ្យចំនួនសរុបនៃអ្នកផ្ទកមេរោគអេដស៍កើនឡើងដល់ ៣៩លាននាក់នៅជុំវិញពិភពលោក៕
ដោយ៖ ឈាង
ចុចអាន៖ អ្នកជំងឺអេដស៍ជាង៩លាននាក់ មិនទទួលការព្យាបាល ហើយមានអ្នកជំងឺម្នាក់ស្លាប់ជារៀងរាល់នាទី
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


