ព័ត៌មានអន្ដរជាតិ
មេបក្សកាន់អំណាចកូរ៉េខាងត្បូង ចុះចេញពីតំណែង ក្រោយការបោះឆ្នោតទម្លាក់លោក Yoon
មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) បានប្រកាសនៅថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ថា លោកនឹងចុះចេញពីតំណែង ចំពេលមានជម្លោះផ្ទៃក្នុងកាន់តែខ្លាំងឡើង បន្ទាប់ពីការបោះឆ្នោតរបស់រដ្ឋសភា ចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol។

មេបក្ស PPP លោក Han Dong-hoon បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីចលនាចោទប្រកាន់ប្រឆាំងនឹងលោក Yoon ត្រូវបានអនុម័តក្នុងសំឡេង ២០៤ទល់នឹង៨៥ កាលពីថ្ងៃសៅរ៍ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោកកាលពីថ្ងៃទី៣ខែធ្នូ។
លទ្ធផលទម្លាក់លោក Yoon បានបង្ហាញថា តំណាងរាស្រ្តគណបក្ស PPP ចំនួន ១២រូប ទំនងជាបានបំបែកខ្លួនចេញពីជួរគណបក្សរបស់ខ្លួន ដើម្បីបោះឆ្នោតគាំទ្រការចោទប្រកាន់។ លោក Han បានសម្តែងការគាំទ្រចំពោះការចោទប្រកាន់លោក Yoon កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាពីមុនលោកធ្លាប់អំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែងគោរពតាមផ្លូវច្បាប់ក៏ដោយ។
លោក Han បាននិយាយថា៖ «ខ្ញុំនឹងចុះចេញពីតំណែងជាប្រធានគណបក្សអំណាចប្រជាជន។ វាបានក្លាយជារឿងដែលទៅមិនរួចក្នុងការបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាប្រធានគណបក្ស ដោយសារការដួលរលំនៃក្រុមប្រឹក្សាកំពូលរបស់គណបក្ស»។
ដំបូងឡើយ លោក Han បានប្តេជ្ញាបន្តភារកិច្ច ប៉ុន្តែបានផ្លាស់ប្តូរជំហរនេះទៅវិញ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីសមាជិកជាប់ឆ្នោត៥រូបនៃក្រុមប្រឹក្សាកំពូលរបស់ PPP ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Han បានបង្ហាញពីចេតនារបស់ពួកគេក្នុងការលាលែងពីតំណែង៕
ដោយ៖ ឈាង
ចុចអាន៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងផ្តើមត្រួតពិនិត្យលើបណ្តឹងប្រឆាំងលោក Yoon
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


