ព័ត៌មានអន្ដរជាតិ
តួកគីគំរាមរដ្ឋាភិបាលថ្មីរបស់ស៊ីរី ឱ្យរំសាយក្រុមប្រដាប់អាវុធឃឺដចោល
ខណៈពេលដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរីដែលកើតចេញពីក្រុមឧទ្ទាមប្រដាប់អាវុធកំពុងរវល់ក្នុងការរៀបចំរដ្ឋាភិបាលថ្មីដោយការតែងតាំងមនុស្សសំខាន់ៗដើម្បីដឹកនាំរដ្ឋាភិបាលនិងបង្កើនការទទួលស្គាល់ជាអន្តរជាតិ ប្រទេសតួកគីដែលជាសត្រូវសំខាន់របស់ចលនាប្រដាប់អាវុធឃឺដ (Kurd) បានព្រមានរដ្ឋាភិបាលថ្មីរបស់ស៊ីរីថាខ្លួននឹងចាត់ការគ្រប់បែបយ៉ាងដើម្បីសន្តិសុខតួកគី។

រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃទី២១ខែធ្នូនេះថា ប្រទេសតួកគីនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើទៅរួច ដើម្បីធានាសន្តិសុខរបស់ខ្លួន ប្រសិនបើរដ្ឋបាលស៊ីរីថ្មីមិនអាចដោះស្រាយកង្វល់របស់ទីក្រុងអង់ការ៉ាអំពីក្រុមចលនាប្រដាប់អាវុធឃឺដ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលតួកគី«ចាត់ទុកថាជាក្រុមភេរវករ»។
តួកគីចាត់ទុក YPG ដែលជាក្រុមសកម្មប្រយុទ្ធដឹកនាំកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ជាការបន្ថែមនៃក្រុមសកម្មប្រយុទ្ធ Kurdistan Workers Party (PKK) ដែលបានប្រយុទ្ធនឹងការបះបោរប្រឆាំងនឹងរដ្ឋតួកគីអស់រយៈពេល៤០ឆ្នាំ ហើយត្រូវបានចាត់ទុកថាជាភេរវករដោយទីក្រុងអង់ការ៉ា ទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប។
ដើម្បីបន្ថយសម្ពាធអន្តរជាតិ និងបង្កើនការទទួលស្គាល់ពីអន្តរជាតិ អ្នកដឹកនាំថ្មីរបស់ប្រទេសស៊ីរី បានតែងតាំងប្រមុខស្ថាប័នសំខាន់របស់ប្រទេសស៊ីរី ក្នុងនោះមានការតែងតាំងលោក Murhaf Abu Qasra ដែលជាតួអង្គសំខាន់ក្នុងការដឹកនាំឡោមព័ទ្ធទម្លាក់លោក Bashar al-Assad ជារដ្ឋមន្ត្រីការពារជាតិស៊ីរី និងការតែងតាំងអគ្គមេបញ្ជាការ Asaad Hassan al-Shibani ជារដ្ឋមន្ត្រីក្រសួងការបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី Sana។
អរិភាពរវាងរដ្ឋាភិបាលថ្មីរបស់ស៊ីរី និងតួកគី បានកើនឡើងចាប់តាំងពីការផ្តួលរំលំលោក Bashar al-Assad ដោយប្រើពេលតិចជាងពីរសប្តាហ៍មុន ដោយសារតែរដ្ឋាភិបាលរបស់ស៊ីរីមើលឃើញតួនាទីសំខាន់របស់ក្រុមប្រដាប់អាវុធឃីដ ជួយគាំទ្រក្នុងការដណ្តើមយកទីក្រុង Manbij ពី កងកម្លាំង SDF របស់រដ្ឋាភិបាល al-assad កាលពីថ្ងៃទី៩ខែធ្នូ។
ការដួលរលំរបស់លោក Assad បានធ្វើឱ្យក្រុមឃឺដដើរថយក្រោយនៅពេលពួកគេស្វែងរកដើម្បីរក្សាបាននូវផលចំណេញនយោបាយដែលបានធ្វើឡើងក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។ នេះបើតាមរ៉យទ័រ។
នៅក្នុងបទសម្ភាសន៍ជាមួយ France 24 រដ្ឋមន្ត្រីការបរទេសតួកតី លោក Fidan បាននិយាយថា ជម្រើសដែលពេញចិត្តរបស់តួកគីគឺសម្រាប់រដ្ឋបាលថ្មីនៅទីក្រុងដាម៉ាសដើម្បីដោះស្រាយបញ្ហាស្របតាមការឯកភាពទឹកដី អធិបតេយ្យភាព និងបូរណភាពរបស់ប្រទេសស៊ីរី ដោយបន្ថែមថា YPG គួរតែត្រូវបានរំសាយភ្លាមៗ។
លោកបានមានប្រសាសន៍ថា៖«ប្រសិនបើវាមិនកើតឡើងទេ យើងត្រូវតែការពារសន្តិសុខជាតិរបស់យើង»
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


