ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត
គិតត្រឹមព្រឹកថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ដោយសារវិនាសកម្មភ្លើងឆេះព្រៃនៅទីក្រុង Los Angeles បានកើនដល់២៤នាក់ហើយ ប៉ុន្តែមន្ត្រីក្នុងតំបន់ព្រមានថា តួលេខអាចហក់ឡើងជាបន្តទៀត។

មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរមូលដ្ឋានក៏ចេញសេចក្តីប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ព្រោះថា ប៉ុន្មានថ្ងៃខាងមុខនឹងមានខ្យល់បក់ខ្លាំង ដូច្នេះហើយអគ្គិភ័យនឹងកាន់តែអាក្រក់។
តាមការបញ្ជាក់ពីលោក Robert Luna មន្ត្រីនៃតំបន់ LA, តួលេខមនុស្សស្លាប់នឹងកើនឡើងបន្ថែមទៀត ស្របពេលក្រុមសង្គ្រោះបានដាក់ពង្រាយសត្វសុនខហិតក្លិន ទៅកាន់តំបន់រងការបំផ្លិចបំផ្លាញ។

ពេលនេះ អគ្គិភ័យនៅ LA បានឆាបឆេះលើផ្ទៃដីសរុប ១៥ ៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។
ក្នុងនោះភ្លើងឆេះព្រៃ Palisades គឺជាអគ្គិភ័យឆេះមុនគេនិងមានទំហំធំជាងគេបង្អស់ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩ ៥១០ហិកតា ខណៈក្រុមពន្លត់ទើបគ្រប់គ្រងបាន១១%ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


