ព័ត៌មានអន្ដរជាតិ
កំពុងភ្លើងឆេះព្រៃធ្ងន់ធ្ងរផង, រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែកើតរញ្ជួយដីផ្ទួនៗទៀត
រដ្ឋកាលីហ្វ័រញ៉ា ត្រូវរងការវាយប្រហារដោយគ្រោះរញ្ជួយដីផ្ទួនៗ ស្របពេលដែលភ្លើងឆេះព្រៃនៅ Los Angeles ក៏បន្តកញ្ជ្រោលខ្លាំង មិនទាន់មើលឃើញសញ្ញាធូរស្រាល។

តាមសេចក្តីរាយការណ៍របស់ Daily Mail កាលពីថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២៥, រញ្ជួយដីដំបូងកើតឡើងនៅឈូងសមុទ្រ San Francisco ដោយចំណុចកណ្តាលមានចម្ងាយប្រហែល៨គីឡូម៉ែត្រ ភាគនិរតីស្ពាន Golden Gate ហើយក្រោយមកក៏មានការរញ្ជួយកម្រិត២.២រ៉ិចទ័រ និង២.៥រ៉ិចទ័រជាបន្តបន្ទាប់។
ទោះបីជាយ៉ាងណាក៏ដោយ ព្រោះតែការរញ្ជួយនេះមានកម្រិតស្រាល វាមិនបង្កឲ្យមានការខូចខាតអ្វីនោះទេ ហើយក៏មិនប៉ះពាល់ដល់មនុស្សដែរ។

រញ្ជួយដីនេះកើតឡើងចំពេល ភ្លើងឆេះព្រៃដ៏កាចសាហាវនៅទីក្រុង Los Angeles បានឆាបឆេះលើផ្ទៃដីសរុប ១១ ៧៥៧ហិកតា ដុតកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ១០ ០០០។
ភ្លើងឆេះព្រៃនៅទីក្រុង Los Ageles ឈានចូលដល់ថ្ងៃទី៤ហើយគិតត្រឹមថ្ងៃសុក្រ ខណៈកងពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia រីឯតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្សជិត២០ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចាកចេញពីផ្ទះសម្បែង។

ដំបូងឡើយ អាជ្ញាធរចង្អុលទៅបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួតយូរនិងខ្យល់បកខ្លាំងជាដើមហេតុបង្កឲ្យមានមហន្តរាយនេះ ប៉ុន្តែក្រោយមក ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការដុតព្រៃ។
ជុំវិញបញ្ហានេះដែរ យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន AccuWeather, ការខាតបង់សេដ្ឋកិច្ចជាបឋមនៃករណីភ្លើងឆេះព្រៃដ៏អាក្រក់ និងសាហាវបំផុតនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា អាចស្ថិតក្នុងចន្លោះពី ៥២ពាន់លានដុល្លារ ដល់ ៥៧ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនឡើងទ្វេដង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


