ព័ត៌មានអន្ដរជាតិ
កងកម្លាំងសន្តិសុខឥណ្ឌាសម្លាប់ពួកឧទ្ទាមម៉ៅនិយម ១២នាក់
យ៉ាងហោចណាស់ពួកឧទ្ទាមម៉ៅនិយម១២នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខឥណ្ឌា ខណៈដែលទីក្រុងញូវដែលី បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ក្រាបការបះបោរដ៏យូរអង្វែងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែមករានេះ។

នៅថ្ងៃសុក្រ ប៉ូលិសបានធ្វើប្រតិបត្តិការនៅក្នុងតំបន់ព្រៃស្រុក Bijapur ក្នុងរដ្ឋ Chhattisgarh ដែលជាតំបន់បេះដូងនៃការបះបោរ។ មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Sundarraj បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖«យើងបានទទួលព័ត៌មាននៃការសម្លាប់ពួកម៉ៅនិយម១២នាក់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ»។
ប៉ុន្តែបើតាមសារព័ត៌មាន Hindustan Times របស់ឥណ្ឌា បានដាក់ចំនួនអ្នកស្លាប់ចំនួន១៧នាក់ ដោយបន្ថែមថាយ៉ាងហោចណាស់មានបុគ្គលិកប៉ូលិសចំនួន ៣០០០ នាក់បានចូលរួមនៅក្នុងប្រតិបត្តិការនេះចាប់តាំងពីយប់ថ្ងៃពុធមកម្លេះ។
កាលពីឆ្នាំមុន រដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah បាននិយាយថា រដ្ឋាភិបាលរំពឹងថានឹងកំទេចការបះបោរនៅឆ្នាំ ២០២៦។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ការបង្រ្កាបដោយកងកម្លាំងសន្តិសុខបានសម្លាប់ពួកឧទ្ទាមនេះជាង ២០០ នាក់ក្នុងឆ្នាំមុន ដែលភាគច្រើននៅ Chhattisgarh។
សរុបមនុស្សជាង ១ម៉ឺននាក់ បានស្លាប់នៅក្នុងការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍ ខណៈដែលក្រុមឧទ្ទាមនិយាយថាពួកគេកំពុងប្រយុទ្ធដើម្បីសិទ្ធិនៃជនជាតិភាគតិចដែលនៅសេសសល់ និងជនជាតិដើមភាគតិច។ ជម្លោះនេះបណ្ដាលឲ្យមានការវាយប្រហារដ៏សាហាវជាច្រើនមកលើកងកម្លាំងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
កាលពីដើមខែនេះ ការបំផ្ទុះគ្រាប់បែកតាមផ្លូវក៏បានសម្លាប់កងកម្លាំងសន្តិសុខឥណ្ឌាយ៉ាងហោចណាស់ ៩នាក់។ មួយសប្តាហ៍បន្ទាប់ពីនោះ ទាហានឥណ្ឌាបានសម្លាប់អ្នកប្រយុទ្ធយ៉ាងតិចប្រាំនាក់ ខណៈដែលការបំផ្ទុះគ្រាប់បែកដាច់ដោយឡែកមួយបានធ្វើឱ្យប៉ូលិសពីរនាក់រងរបួស។ កាលពីឆ្នាំ ២០១៩ យ៉ាងហោចណាស់ កងកុម្មង់ដូ ១៦ នាក់ក៏ត្រូវបានសម្លាប់នៅរដ្ឋ Maharashtra ភាគខាងលិចក្នុងការវាយប្រហារដោយគ្រាប់បែកដែលត្រូវបានទម្លាក់កំហុសទៅលើពួកឧទ្ទាមម៉ៅនិយម៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


