ព័ត៌មានអន្ដរជាតិ
មនុស្សរងរបួស២៧នាក់ ព្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រនៅតៃវ៉ាន់
គ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំ និងតំបន់ជនបទនៃភាគខាងត្បូងកោះតៃវ៉ាន់ នៅថ្ងៃអង្គារទី២១ខែមករាឆ្នាំ២០២៥នេះ ដោយបានបណ្តាលឲ្យមនុស្ស ២៧នាក់រងរបួស។

រដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ បានឲ្យដឹងថា ការរញ្ជួយដីមានជម្រៅ ៩,៤គីឡូម៉ែត្រ ហើយចំណុចកណ្តាលរបស់វាស្ថិតក្នុងទីប្រជុំជន Dapu ក្នុងស្រុក Chiayi។
គ្រោះរញ្ជួយដីនេះ បានធ្វើឲ្យអគារនានាក្នុងរដ្ឋធានីតៃប៉ិរង្គើ នៅពេលដែលវាបានវាយប្រហារនៅម៉ោង ១២និង១៧នាទីព្រឹកម៉ោងក្នុងស្រុក ខណៈដំបូលផ្ទះជាច្រើនខ្នងក្នុងស្រុកត្រូវបានបក់ប៉ើង។
ក្រសួងសុខាភិបាល បាននិយាយថា មនុស្សសរុបចំនួន ២៧នាក់បានរងរបួស ខណៈក្រុមពន្លត់អគ្គិភ័យស្រុក Nanxi បានបញ្ជាក់ថា «មិនមានការខូចខាតអ្វីធំដុំទេ»។
សូមបញ្ជាក់ថា តៃវ៉ាន់ គឺជាដែនកោះមួយដែលឧស្សាហ៍កើតមានគ្រោះរញ្ជួយដីណាស់។ នៅឆ្នាំ១៩០៦ ការរញ្ជួយដី Meishan នៅជិតទីក្រុង Chiayi បានសម្លាប់មនុស្សជាង ១ ២០០នាក់។
ការរញ្ជួយដីដ៏ធំចុងក្រោយរបស់តៃវ៉ាន់គឺនៅក្នុងខែមេសាឆ្នាំ២០២៤ ដែលជាការរញ្ជួយដីកម្រិត ៧,២រិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Hualien និងសម្លាប់មនុស្ស ១៣នាក់៕
ដោយ៖ ឈាង
ចុចអាន៖ ថៃ កើតរញ្ជួយដី ផ្ទួនៗថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


