ព័ត៌មានអន្ដរជាតិ
ថៃ កើតរញ្ជួយដី ផ្ទួនៗថែមទៀត
គិតពីរាត្រីថ្ងៃអាទិត្យទី១៩ដល់ព្រឹកថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥ ខេត្ត Mae Hong Son នៃប្រទេសថៃ បានកើតមានការរញ្ជួយដីចំនួន១៣លើក ប៉ុន្តែមកដល់ពេលរសៀល ខេត្តនេះក៏កើតមានរញ្ជួយដី២លើកផ្ទួនៗទៀត ដែលសរុបទៅមាន១៥លើក ប៉ុន្តែយ៉ាងណា ទាំងនោះសុទ្ធសឹងជាកម្រិតស្រាល។

ទិន្នន័យសរុបនេះ ត្រូវបានមន្ទីរតាមដានរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ កត់ត្រាត្រឹមម៉ោង៣:៤៦នាទីរសៀលថ្ងៃចន្ទ ខណៈការរញ្ជួយទាំងអស់ មានកម្រិតចាប់ពី ១.៧ ទៅ ៣.៤ រ៉ិចទ័រប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ការរញ្ជួយទាំងអស់ សុទ្ធតែមានជម្រៅ១គីឡូម៉ែត្រនិងចំណុចកណ្តាលក្នុងឃុំ Wiang Nuea នៃស្រុក Pai ហើយការរញ្ជួយ២លើកចុងក្រោយគឺមានកម្រិត២.២និង២.៥រ៉ិចទ័រ។
ដោយសារតែការរញ្ជួយទាំងអស់សុទ្ធមានកម្រិតស្រាល ដូច្នេះវាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬបណ្តាលឲ្យខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងទេ។

យ៉ាងណា លោក Niran Chaikul ប្រធានអង្គការរដ្ឋបាលឃុំ Wiang Nuea និយាយថា ត្បិតការអង្កេតដំបូងរបស់អាជ្ញាធរ មិនបានឃើញការខូចខាតរចនាសម្ព័ន្ធឯកជន ឬសាធារណៈក៏ដោយ ប៉ុន្តែលោកបានណែនាំឲ្យមន្ត្រីរដ្ឋបាល ចុះពិនិត្យលម្អិតលើតំបន់ដែលរងការរញ្ជួយដីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ពាក់ព័ន្ធនៃការរញ្ជួយដីនេះដែរ នាយកដ្ឋានសង្កេតការរញ្ជួយដីបានសន្មតថា មូលហេតុគឺបណ្តាលមកពីចលនានៅតាមខ្សែបន្ទាត់ Wiang Haeng ក្នុងខេត្តឈៀងម៉ៃ។
សូមបញ្ជាក់ជាថ្មី ប្រទេសថៃ ឧស្សាហ៍កើតគ្រោះរញ្ជួយដីញឹកញាប់ដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែភាគច្រើនមានកម្រិតស្រាល ហើយបង្កការខូចខាតតិចតួចប៉ុណ្ណោះ។ ការរញ្ជួយដីខ្លាំងបំផុត គឺកើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៤ ជាមួយកម្រិត ៦.៣ រ៉ិចទ័ ក្នុងស្រុក Mae Lao ខេត្តឈៀងម៉ៃ ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសជាង ១០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


