ព័ត៌មានអន្ដរជាតិ
លាឈប់ពីការងារអូតេស នារីចិនម្នាក់ បែកគំនិតចិញ្ចឹមជ្រូក ខណៈចំណូលមួយខែៗកាក់កបខ្លាំង
អ្នកបម្រើការលើយន្តហោះឬនារីអូតេសម្នាក់នៅក្នុងប្រទេសចិន បានសម្រេចចិត្តលាឈប់ពីការងារ ហើយបានផ្លាស់ទៅស្រុកកំណើតដើម្បីធ្វើជាអ្នកចិញ្ចឹមជ្រូក ត្រឹមរយៈពេល ២ខែប៉ុណ្ណោះ នាងទទួលបានប្រាក់ចំណូលចំនួន ២០០,០០០ យ័ន (២៨ ០០០ដុល្លារអាមេរិក) ។
អ្នកបម្រើការរូបនេះមានឈ្មោះថា Yang Yanxi អាយុ ២៧ ឆ្នាំកើតក្នុងគ្រួសារជនបទក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ នាងបានធ្វើការជាអ្នកបម្រើការលើយន្តហោះអស់រយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Shanghai ។
ស្រ្តីចិនរូបនេះបាននិយាយថា ក្នុងអំឡុងពេលដ៏លំបាករបស់ក្រុមហ៊ុន ប្រាក់ខែរបស់នាងមានត្រឹមតែ ២,៨០០យន់ (៣៨០ដុល្លារ) ប៉ុណ្ណោះ។ នាងបានប្រាប់សារព័ត៌មាន Jiupai News របស់ចិនដីគោកថា ពេលរស់នៅក្នុងទីក្រុងសៀងហៃ នាងបានសុំលុយឪពុកម្តាយជាញឹកញាប់ ដើម្បីទិញកាបូបប្រណីត។ ក្រោយមកទើបបានដឹងថា ដើម្បីលើកកម្ពស់ជីវិតរបស់នាង ឪពុកម្តាយបានកាត់បន្ថយការចំណាយរបស់ពួកគាត់វិញ ហើយជំពាក់បំណុលគេច្រើន។
នៅខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីដឹងថាម្តាយរបស់នាងបានធ្វើការវះកាត់ជាច្រើនដងដោយសម្ងាត់ ដើម្បីយក lipomas ចេញនោះ Yang បានសម្រេចចិត្តលាឈប់ពីការងារជាអ្នកបម្រើលើយន្តហោះ ហើយត្រឡប់ទៅផ្ទះវិញ។ នាងបានបង្ហាញពីកំហុសបស់ខ្លួន។
នៅខែមេសា ឆ្នាំ ២០២៣ Yang បានកាន់កាប់កសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិ ហើយចាប់ផ្តើមចិញ្ចឹមសត្វ។ នាងបានចែករំលែកជីវិតកសិកម្មនៅតាមជនបទ នៅលើវេទិកាវីដេអូខ្លីដ៏ពេញនិយមមួយដែលទាក់ទាញអ្នកតាមដានជិត ១.២ លាននាក់។ នៅក្នុងវីដេអូ នាងជំនាញរៀបចំអាហារជ្រូក ផ្តល់ចំណីដល់ជ្រូក និងសម្អាត ហើយថែមទាំងស្លៀកពាក់ស្អាតៗ ដើម្បីទាក់ទងជាមួយជ្រូកដែលកំពុងដេក។ ទោះបីជាមានការលំបាកក្នុងជីវិតជនបទក៏ដោយ ក៏នាងនៅតែប្ដេជ្ញាចិត្ត ស៊ូជម្នះឲ្យដល់ទីបំផុតដែរ។
Yang Yanxi banអះអាងថា ខ្លួនអាចរកបានជាង ២០០,០០០ យន់ (២៧,០០០ ដុល្លារអាមេរិក) ក្នុងរយៈពេលពីរខែកន្លងមកនេះ តាមរយៈការចិញ្ចឹមជ្រូក លក់ជ្រូក និងបសុសត្វផ្សេងៗទៀត ព្រមទាំងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងផងដែរ។ នាងសង្ឃឹមថានឹងពង្រីកកសិដ្ឋាននាពេលអនាគត បើកហាងឯកទេស និងចាប់ផ្តើមសណ្ឋាគារ។
យ៉ាងណាមិញ រឿងរ៉ាវរបស់អតីតអ្នកបម្រើលើយន្តហោះរូបនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមដីគោក។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានកោតសរសើរ និងការគោរពស្រលាញ់ការតាំងចិត្តរបស់មិនថាតែនាងសម្រេចចិត្តជ្រើសអាជីពអ្វីទេ ឲ្យតែយើងតាំងចិត្តនិងជំម្នះ វានោះនឹងជោគជ័យជាក់ជាមិនខានឡើយ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


