ព័ត៌មានអន្ដរជាតិ
មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ
យោងតាមរបាយការណ៍ពី Sina របស់ប្រទេសចិនកាលពីថ្ងៃទី ០៨ ខែមករា បុរសកើតក្នុងឆ្នាំ ១៩៩៥ ម្នាក់បានចែករំលែកវីដេអូអំពីបទពិសោធន៍របស់គាត់ជាមួយនឹងជំងឺដែលបណ្តាលឲ្យដៃរបស់គាត់មានរូបរាងដូចជាខ្ញីដែលចាស់ដោយសារតែទម្លាប់ផឹកផឹកភេសជ្ជៈប៉ូវកម្លាំងនិងគ្រឿងកំប៉ុងផ្អែមៗ ៣ទៅ៤ដប ក្នុងមួយថ្ងៃ។
បុរសចិនរូបនេះមានវ័យត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ ហើយបានកើតជំជំងឺរលាកសន្លាក់អស់រយៈពេលជាង១៥ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៩ គាត់បានចាប់ផ្តើមមានការឈឺចាប់ខុសប្រក្រតីនៅកជើង ក្រោយមកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសន្លាក់ហ្គោដ។
ទោះជាយ៉ាងណា នៅពេលនោះ លោកនិងក្រុមគ្រួសារមិនបានយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ ហើយមិនបានផ្តល់សារៈសំខាន់ច្រើនចំពោះការព្យាបាលនោះទេ។ ជំនួសឲ្យការទៅជួបគ្រូពេទ្យ គាត់បានជ្រើសរើសយកថ្នាំបំបាត់ការឈឺចាប់ ហើយទៅចាក់ថ្នាំនៅគ្លីនិកជំនួសវិញ។ ជាលទ្ធផល រោគសញ្ញាកាន់តែអាក្រក់ទៅៗ។
ជាងនេះទៅទៀត ទោះជាខ្លួនមានជំងឺរលាកសន្លាក់ហ្គោដក្ដី ប៉ុន្តែគាត់នៅតែទម្លាប់ញ៉ាំទឹកផ្អែមៗដដែល។ ជាធម្មតាគាត់ផឹកគ្រឿងកំប៉ុង ៣-ទៅ៤ ដប និងភេសជ្ជៈប៉ូវកម្លាំងច្រើនៗក្នុងមួយថ្ងៃ ហើយគាត់ក៏មានទំនោរចូលគេងយឺត និងតែងតែទិញអាហារកែច្នៃ។
បន្ទាប់មកនៅឆ្នាំ ២០១៨ កដៃរបស់គាត់បានចាប់ផ្តើមខូចទ្រង់ទ្រាយមានរូបរាងដូចជាខ្ញីចាស់ ហើយនៅពេលទៅជួបគ្រូពេទ្យ គាត់បានរកឃើញថាស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗដោយសារទម្លាប់នៃការញ៉ាំមិនល្អ។ នេះបណ្តាលឲ្យមានកម្រិតខ្ពស់នៃអាស៊ីតអ៊ុយរិកនៅក្នុងឈាមនិងកក់កុញនៅក្នុងសន្លាក់បណ្តាលឲ្យឈឺចាប់ និងរលាក។ ជារឿយៗវាកើតឡើងនៅកជើង ម្រាមដៃ និងជង្គង់ រួមជាមួយនឹងការហើម និងក្រហមនៃសន្លាក់ ដែលធ្វើឲ្យអ្នកជំងឺមិនអាចដើរបាន។
វេជ្ជបណ្ឌិតដែលព្យាបាលគាត់បានពន្យល់ថា គ្រឿងកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង ច្រើនតែមានផ្ទុកសារធាតុ fructose ដែលតាមការស្រាវជ្រាវជុំវិញពិភពលោកបានរកឃើញ។ ការទទួលទានជាប្រចាំនូវភេសជ្ជៈដែលមានបរិមាណ fructose ខ្ពស់ អាចបង្កើនកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាម និងធ្វើឲ្យជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរ រួមជាមួយនឹងការកាត់បន្ថយប្រសិទ្ធភាពនៃការព្យាបាលជំងឺ។
នៅក្នុងឃ្លិបវីដេអូចុងក្រោយ បុរសវ័យ៣០ឆ្នាំរូបនេះបានសម្ដែងការសោកស្ដាយចំពោះការផឹកភេសជ្ជៈមានជាតិស្ករ ដូចជាសូដា និងភេសជ្ជៈប៉ូវកម្លាំងជាយូរមកហើយ។ គាត់ក៏សង្ឃឹមថា បទពិសោធន៍របស់ខ្លួននឹងអាចរំលឹកដល់មនុស្សគ្រប់គ្នា។ ជាពិសេសអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺរលាកសន្លាក់ហ្គោដដូចគាត់។ ភេសជ្ជៈទាំងពីរប្រភេទនេះគួរតែចៀសវាងដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកាន់តែធ្ងន់ធ្ងរលើសមុន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផេនដា Fu Bao ធ្លាប់ឆក់យកបេះដូងប្រជាជនកូរ៉េ ពេលនេះសុខភាពទ្រុឌទ្រោម ក្រោយទៅដល់ចិន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


