ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្រាប់ថា រុស្ស៊ីមិនខ្លាចអឺរ៉ុបទេ អ៊ីចឹងហើយអាមេរិកត្រូវឈរខាងអ៊ុយក្រែន
នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀ ហ្សេលេនស្គី បានលើកឡើងថា មេដឹកនាំរុស្ស៊ីមិនខ្លាចរអានឹងអឺរ៉ុបឡើយ ដែលជាហេតុធ្វើឲ្យអ៊ុយក្រែនត្រូវការការធានាសន្តិសុខដ៏រឹងមាំ ហើយលោកបានជំរុញឲ្យ ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិក ឈរនៅខាងអ៊ុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយកាលពីយប់ថ្ងៃអង្គារទី២៨ខែមករាឆ្នាំ២០២៥ថា៖ «ពួកយើងចង់ឲ្យគាត់ (លោក ត្រាំ) ឈរនៅខាងយុត្តិធម៌ គឺឈរនៅជាមួយអ៊ុយក្រែន។ ពូទីន មិនខ្លាចអឺរ៉ុបនោះទេ»។ មេដឹកនាំវ័យ៤៧ឆ្នាំរូបនេះ បានបន្ថែមថា អ៊ុយក្រែនមិនអាចទទួលយកការលុកលុយរបស់រុស្ស៊ីឡើយ ប៉ុន្តែខ្លួនអាចទទួលយកដំណោះស្រាយចរចាការទូត។
ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ សេតវិមានពុំមានការអត្ថាធិប្បាយអ្វីភ្លាមៗនោះទេ។
លោក ដូណាល់ ត្រាំ ដែលទើបឡើងកាន់តំណែងកាលពីថ្ងៃទី២០ខែមករា ធ្លាប់បានសន្យាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឆាប់ៗ ប៉ុន្តែលោកមិនដែលនិយាយថានឹងដោះស្រាយវាដោយរបៀបណាទេ។ ជំនួយការរបស់លោក ត្រាំ បានស្នើថា ដំណើរការបញ្ចប់សង្គ្រាមនេះអាចចាយពេលដល់ទៅរាប់ខែឯណោះ។
កន្លងមក លោក ត្រាំ បានបង្ហាញពីឆន្ទៈចង់ជជែកគ្នាជាមួយមេដឹកនាំរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ពីរឿងបញ្ចប់សង្គ្រាម ដែលគោលការណ៍នេះត្រូវគេមើលឃើញថាវាផ្ទុយពីអ្វីដែលរដ្ឋបាលពីមុនរបស់លោក ចូ បៃដិន ធ្លាប់បានធ្វើ។
ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន បានផ្ដល់ក្ដីសង្ឃឹមដែលថាភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចផុតរលត់ដោយសន្តិវិធី។ យ៉ាងណា មានមតិខ្លះបង្ហាញថា កិច្ចព្រមព្រៀងសន្តិភាពយ៉ាងរហ័សរបស់អ៊ុយក្រែន អាចត្រូវលះបង់របស់មួយចំនួនជាក់ជាមិនខានដើម្បីជាថ្នូរឲ្យរុស្ស៊ី។
សូមបញ្ជាក់ថា ក្រោយការលុកលុយពីរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២ សហរដ្ឋអាមេរិកបានសន្យាជួយដល់អ៊ុយក្រែនចំនួន ១៧៥ពាន់លានដុល្លារ ដោយក្នុងនោះមានជាង ៦០ពាន់លានដុល្លារសម្រាប់ជំនួយសន្តិសុខ។ ទោះជាបែបនេះក្ដី គេនៅមិនទាន់ដឹងច្បាស់ទេថាលោក ត្រាំ នឹងអាចបន្តគោលការណ៍ជួយដល់អ៊ុយក្រែនដដែលឬក៏យ៉ាងណា បន្ទាប់ពីអាណត្តិចាស់របស់លោក បៃដិន បានបញ្ចប់៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


