ព័ត៌មានអន្ដរជាតិ
ជំនួយការហ្សេលេនស្គីថា «ផែនការបរាជ័យ»របស់អាមេរិក បើឲ្យអ៊ុយក្រែនធ្វើរឿងពីរ
ជំនួយការហ្សេលេនស្គីឆ្លើយតបទៅប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ ថា ផែនការដាក់ឲ្យអ៊ុយក្រែនរៀបចំបោះឆ្នោតនៅចុងឆ្នាំ២០២៥នេះ និងទទួលយកបទឈប់បាញ់ជាមួយរុស្ស៊ី គឺជា«ផែនការបរាជ័យ» ដោយសារតែគ្មានការធានាលើបញ្ហាសន្តិសុខរបស់អ៊ុយក្រែន ហើយថា រុស្ស៊ីនឹងនឹងឈ្លានពានអ៊ុយក្រែនជាថ្មី។
ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ឌីមីត្រូ លីទ្វីន (Dmytro Lytvyn) ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រស្រង់សម្តី ដោយបញ្ជាក់ថា លោកមិនទាន់ជឿទុកចិត្តទាំងស្រុងទៅលើសម្រង់សម្តីមួយចំនួនដែលត្រូវបានផ្សាយកន្លងមករបស់មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលស្នើឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ និងការទទួលយកបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ។

លោក បានអះអាងប្រាប់រ៉យទ័រថា ការតម្រូវឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោតប្រធានាធិបតីនោះ និងការជំរុញឲ្យអ៊ុយក្រែនទទួលយកលក្ខខណ្ឌនៃបទឈប់បាញ់ជាមួយរុស្ស៊ី ខណៈពេលដែលអ៊ុយក្រែនមិនទាន់ដឹងអ្វីសោះនោះ គឺមើលទៅដូចជា «ផែនការបរាជ័យ»។
ចាប់តាំងពី លោក ដូណាល់ ត្រាំ ឡើងកាន់អំណាចកំពូលរបស់សហរដ្ឋអាមេរិក រដ្ឋាភិបាលអ៊ុយក្រែនដឹកនាំដោយលោក វ៉ុលឌីមៀរ ហ្សេលេនស្គី ហាក់តែលតោលគ្មានទីពឹងពុំនាក់ ដោយសារតែលោកដូណាល់ ត្រាំ បានកាត់ផ្តាច់ជំនួយគ្រប់ប្រភេទ ដែលរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ធ្លាប់ផ្តល់។
លោក Keith Kellogg បេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែននិងរុស្ស៊ី បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រមួយថ្ងៃមុនការប្រតិកម្មរបស់រុមន្ត្រីអ៊ុយក្រែនថា សហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត ដែលរំពឹងខ្ពស់នៅចុងឆ្នាំនេះ ជាពិសេសប្រសិនបើទីក្រុងកៀវអាចយល់ព្រមបទឈប់បាញ់ជាមួយរុស្ស៊ីនៅប៉ុន្មានខែខាងមុខនេះ។

លោក ឌីមីត្រូ លីទ្វីន (Dmytro Lytvyn) ទីប្រឹក្សាទំនាក់ទំនងរបស់ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា »យើងមិនបានឃើញបទសម្ភាសន៍ពេញលេញរបស់លោក Kellogg ទេ មានតែសម្រង់សម្តីផ្ទាល់មួយចំនួនអំពីការបោះឆ្នោត ដូច្នេះវាពិបាកក្នុងការវាយតម្លៃពេញលេញនូវតួនាទីរបស់គាត់»។
លោកបានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា «ប៉ុន្តែប្រសិនបើផែនការរបស់គាត់គ្រាន់តែជាបទឈប់បាញ់ និងការបោះឆ្នោត នោះវាគឺជាផែនការបរាជ័យ ព្រោះថា ពូទីននឹងមិនត្រូវបានគេធ្វើឲ្យខ្លាចដោយរឿងទាំងពីរនេះទេ»។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក៏ដូចជាមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់អ៊ុយក្រែន តែងតែអះអាងក្នុងវេទិកាអន្តរជាតិថា ខ្លួនមិនចង់បានបទឈប់បាញ់ ដោយមិនទទួលបានការធានាសន្តិសុខពេញលេញពីមហាអំណាច ដែលនឹងបញ្ឈប់ទីក្រុងមូស្គូពីការបង្កើតកងកម្លាំងរបស់ខ្លួនឡើងវិញ និងចាប់ផ្តើមការលុកលុយជាថ្មីទៀតនាពេលអនាគត។
លោកហ្សេលេនស្គី បានឡើងកាន់អំណាចនៅប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០១៩ សម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវរៀបចំបោះឆ្នោតឡើងវិញនៅខែមីនាឬខែមេសាឆ្នាំ២០២៤ ប៉ុន្តែ ការបោះឆ្នោតត្រូវបានហាមឃាត់ក្រោមច្បាប់អាជ្ញាសឹក ដែលអ៊ុយក្រែនបានដាក់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីឆ្នាំ២០២២៕
ដោយ រ៉ាន់ រើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


