ព័ត៌មានអន្ដរជាតិ
៧០នាក់ត្រូវសម្លាប់ក្នុងប្រតិបត្តិការ «Iron Wall» របស់អ៊ីស្រាអែលនៅ West Bank
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្ស៧០នាក់ក្នុងនោះមានកុមារ ១០នាក់នៅតំបន់ West Bank ក្នុងរយៈពេលត្រឹមតែ១ខែដើមឆ្នាំនេះប៉ុណ្ណោះ ដែលបង្ហាញឲ្យឃើញនូវអំពើហិង្សាបន្តកើនឡើងឥតឈប់ឈររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

តួលេខរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានលើកឡើងថា ការវាយឆ្មក់របស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាបន្តបន្ទាប់ ដូចជា ៣៨នាក់នៅJenin, ១៥នាក់នៅ Tubas, ៦ នាក់នៅ Nablus, ៥ នាក់នៅ Tulkarem, ៣ នាក់នៅ Hebron, ២ នាក់នៅ Bethlehem និងម្នាក់នៅ Jerusalem ខាងកើត។ ក្រៅពីក្មេង១០នាក់ដែលត្រូវបានសម្លាប់ យោធាអ៊ីស្រាអែលក៏បានសម្លាប់ស្ត្រីម្នាក់ និងជនជាតិប៉ាឡេស្ទីនវ័យចំណាស់ពីរនាក់ផ្សេងទៀត។
យោធាអ៊ីស្រាអែលបានបើកការវាយលុកដ៏ធំមួយដែលមានឈ្មោះថា «Iron Wall» នៅក្នុងទឹកដីនេះ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់នៅហ្គាហ្សាចូលជាធរមានកាលថ្ងៃទី១៩ខែមករា ដែលជាការបើកផ្លូវឲ្យមានការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់ និង អ្នកទោសប៉ាឡេស្ទីនរហូតដល់២០០០នាក់។
ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនេះ ផ្តោតជាពិសេសទៅលើគោលដៅក្រុមប្រដាប់អាវុធប៉ាឡេស្ទីនពីតំបន់ Jenin ។
លើសពីនេះកាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញអគារចំនួន២៣នៅក្នុងជំរុំជនភៀសខ្លួន Jenin បានបង្ខំប្រជាជនប៉ាឡេស្ទីនប្រហែល១៥០០០នាក់ចេញពីជំរំ។ ទន្ទឹមនឹងនេះដែរ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងជំរំជនភៀសខ្លួន Tulkarem បានជម្លៀសប្រជាជនប៉ាឡេស្ទីន៧៥ភាគរយចេញពីតំបន់នោះ។

ពាក់ព័ន្ធបញ្ហានេះកាលពីថ្ងៃចន្ទ ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ប៉ាឡេស្ទីននឹងមិនទទួលយកផែនការតាំងទីលំនៅថ្មី ឬ «មាតុភូមិជំនួស»ឡើយ។
អ្នកនាំពាក្យអាជ្ញាធរប៉ាឡេស្ទីន លោក Nabil Abu Rudeineh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីស្រាអែលកំពុងពង្រីកសង្គ្រាមលើប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ដើម្បីអនុវត្តផែនការបំលាស់ទីពលរដ្ឋ និងអនុវត្តការបោសសម្អាតជនជាតិភាគតិច»។
លោកបានបន្ថែមថា គោលនយោបាយរបស់អ៊ីស្រាអែលបានធ្វើឱ្យមនុស្សរាប់រយនាក់រងរបួស ត្រូវបានឃុំខ្លួន រួមទាំងបំផ្លិចបំផ្លាញប្លុកលំនៅដ្ឋានទាំងមូលនៅក្នុងជំរុំជនភៀសខ្លួន Jenin និង Tulkarem ។
គួរបញ្ជាក់ថាការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ West Bank បានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោសធ្វើឡើងនៅហ្គាហ្សាកាលពីថ្ងៃទី ១៩ ខែមករា បន្ទាប់ពីមានសង្គ្រាមរយៈពេល ១៥ ខែ ដែលអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៦២០០០នាក់ រួមទាំងរាប់ពាន់នាក់ដែលកំពុងបាត់ខ្លួនដែលត្រូវបានសន្មតថាបានស្លាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


