ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្ដែផ្ដាំទីប្រឹក្សាថា បើអ៊ីរ៉ង់ធ្វើឃាតលោក ត្រូវកម្ទេចអ៊ីរ៉ង់ឲ្យម៉ត់ដូចផេះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានផ្តល់ការណែនាំដល់ទីប្រឹក្សារបស់លោក ដើម្បីកម្ចាត់អ៊ីរ៉ង់ បើប្រទេសនេះធ្វើឃាតលោក។

លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារទី៤កុម្ភៈ២០២៥ខណៈកំពុងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដោយអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិកដាក់សម្ពាធជាអតិបរមាលើក្រុងតេហេរ៉ង់ថា៖ «ប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេនឹងត្រូវកម្ទេចចោលទាំងស្រុង»។
លោកបានបន្ថែមថា៖ «ខ្ញុំផ្ដែផ្ដាំថាបើពួកគេធ្វើវា ពួកគេនឹងត្រូវបានបំផ្លាញចោល វានឹងមិនមានអ្វីនៅសេសសល់នោះទេ»។
អាជ្ញាធរសហព័ន្ធអាមេរិក បានតាមដាន«ការគំរាមកំហែងរបស់អ៊ីរ៉ង់» ប្រឆាំងនឹងលោក ត្រាំ និងមន្ត្រីរដ្ឋបាលផ្សេងទៀតអស់រយៈពេលជាច្រើនឆ្នាំ។ កាលពីឆ្នាំ២០២០ លោក ត្រាំ ធ្លាប់បានបញ្ជាឲ្យកងកម្លាំងអាមេរិកសម្លាប់លោក Qassem Soleimani ដែលដឹកនាំកងកម្លាំង Quds របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។
យោងតាមមន្ត្រីអាមេរិក ការគំរាមកំហែងលើអាយុជីវិតរបស់លោក ត្រាំ ពីប្រទេសអ៊ីរ៉ង់ បានជំរុញឲ្យមានការបន្ថែមកងកម្លាំងសន្តិសុខនៅប៉ុន្មានថ្ងៃមុនការប្រមូលផ្តុំយុទ្ធនាការកាលពីខែកក្កដានៅរដ្ឋ Pennsylvania ដែលជាកន្លែងលោក ត្រាំ ត្រូវបានគេបាញ់ចំត្រចៀក។
ប៉ុន្តែក្រុមមន្ត្រីនៅពេលនោះបាននិយាយថា ពួកគេមិនជឿថាអ៊ីរ៉ង់ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតនោះទេ។
ក្រសួងយុត្តិធម៌ បានអះអាងកាលពីខែវិច្ឆិកាឆ្នាំមុនថា ផែនការរបស់អ៊ីរ៉ង់ដើម្បីសម្លាប់លោក ត្រាំ មុនពេលការបោះឆ្នោតប្រធានាធិបតីត្រូវបានរារាំង។
នាយកដ្ឋាននេះ បានចោទប្រកាន់មន្ត្រីអ៊ីរ៉ង់ថាបានណែនាំបុរសម្នាក់ឈ្មោះ Farhad Shakeri អាយុ៥១ឆ្នាំ កាលពីខេកញ្ញាឲ្យឃ្លាំមើលនិងប៉ុនប៉ងធ្វើឃាតលោក ត្រាំ។ បច្ចុប្បន្ន Shakeri នៅមិនទាន់ត្រូវបានគេចាប់ខ្លួននៅឡើយទេក្នុងប្រទេសអ៊ីរ៉ង់។
មន្ត្រីអ៊ីរ៉ង់នៅពេលនោះបានច្រានចោលការចោទប្រកាន់នេះ ដោយបានហៅរបាយការណ៍នេះថាជាផែនការរបស់អ៊ីស្រាអែល ដើម្បីធ្វើឲ្យទំនាក់ទំនងអ៊ីរ៉ង់ និងអាមេរិកកាន់តែស្មុគស្មាញ៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ ចេញបញ្ជាធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់មិនអាចលក់ប្រេងសូម្បីមួយតំណក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


