ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចេញបញ្ជាធ្វើយ៉ាងណាឲ្យអ៊ីរ៉ង់មិនអាចលក់ប្រេងសូម្បីមួយតំណក់
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥ បានចេញបទបញ្ជាឡើងវិញនូវការអនុវត្តយុទ្ធនាការ «សម្ពាធអតិបរមា» របស់គាត់លើប្រទេសអ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងការធ្វើយ៉ាងណាជំរុញការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យធ្លាក់ចុះដល់សូន្យ ដើម្បីបញ្ឈប់រដ្ឋាភិបាលតេហេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។

វិធានការនេះ បាននាំមកនូវគោលនយោបាយដ៏តឹងតែងរបស់អាមេរិកលើអ៊ីរ៉ង់ ដែលលោក ត្រាំ ធ្លាប់អនុវត្តពេញមួយអាណត្តិដំបូងរបស់គាត់។ លោក ត្រាំ បានចោទប្រកាន់អតីតប្រធានាធិបតី ចូ បៃដិន ថាបានធ្វើឲ្យការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកចុះខ្សោយចំពោះអ៊ីរ៉ង់។
លោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈប្រធានាធិបតី ដោយដាក់ឡើងវិញនូវគោលនយោបាយដ៏តឹងតែងរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីប្រទេសអ៊ីរ៉ង់ មុនពេលកិច្ចប្រជុំរបស់គាត់ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។
នៅពេលដែលចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកបានបើកចំហចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ហើយបានបង្ហាញឆន្ទៈក្នុងការពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់។
លោក ត្រាំ បានមានប្រសាសន៍ថា៖ «ជាមួយខ្ញុំ វាសាមញ្ញណាស់៖ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ»។ នៅពេលសួរថាតើទីក្រុងតេហេរ៉ង់ជិតឈានទៅដល់អាវុធនុយក្លេអ៊ែរប៉ុណ្ណានោះ លោក ត្រាំ បានឆ្លើយថា៖ «ពួកគេជិតសម្រេចវាបានមែនទែនហើយ»។
បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
អនុស្សរណៈរបស់លោក ត្រាំ ក្នុងចំណោមអនុស្សរណៈផ្សេងៗទៀត បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកដាក់ «សម្ពាធសេដ្ឋកិច្ចអតិបរមា» លើប្រទេសអ៊ីរ៉ង់ រួមទាំងការដាក់ទណ្ឌកម្ម និងយន្តការអនុវត្តលើអ្នកដែលបំពានលើទណ្ឌកម្មដែលមានស្រាប់។
អនុស្សរណៈនេះក៏បញ្ជាឲ្យក្រសួងរតនាគារ និងក្រសួងការបរទេសអនុវត្តយុទ្ធនាការមួយក្នុងគោលបំណង «ជំរុញការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យធ្លាក់ដល់សូន្យ»។
ការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់ បាននាំមកនូវទឹកប្រាក់ចំនួន ៥៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ និង ៥៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់រដ្ឋបាលព័ត៌មានថាមពលអាមេរិក។ វាជាចំណូលដ៏ខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៨ ដោយផ្អែកលើទិន្នន័យរបស់អង្គការ OPEC៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


