ព័ត៌មានអន្ដរជាតិ
ចិន ជំទាស់ដាច់អហង្ការចំពោះការដាក់ពង្រាយមីស៊ីលអាមេរិកលើទឹកដីហ្វីលីពីន
ប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំងចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon របស់អាមេរិកនៅលើទឹកដីហ្វីលីពីន ដោយចោទប្រកាន់ប្រទេសនេះថាបានបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋាភិបាលចិន បានអំពាវនាវនៅថ្ងៃទី១៤កុម្ភៈនេះឲ្យហ្វីលីពីនដកប្រព័ន្ធមីស៊ីលចេញ ដោយព្រមានថាបើមិនដូច្នោះ វានឹងនាំឲ្យមានការប្រកួតប្រជែងសព្វាវុធ និងបំផ្លាញស្ថិរភាពក្នុងតំបន់។
ក្រសួងការបរទេសចិន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon ដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk និងមីស៊ីល SM-6 បង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។ ការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដែលបានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងជាមួយទីក្រុងប៉េកាំង ជាពិសេសលើជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។
មីស៊ីល Tomahawk អាចបាញ់ដល់គោលដៅទាំងក្នុងប្រទេសចិន និងប្រទេសរុស្ស៊ី ពីហ្វីលីពីន ខណៈដែលមីស៊ីល SM-6 អាចវាយប្រហារគោលដៅអាកាស ឬលើសមុទ្របានចម្ងាយជាង ២០០គីឡូម៉ែត្រ។
ប្រព័ន្ធមីស៊ីល Typhon ត្រូវបានដាក់ពង្រាយលើទឹកដីហ្វីលីពីន កាលពីខែមេសាឆ្នាំ២០២៤ អំឡុងការចូលរួមសមុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ។
ជាការឆ្លើយតបទៅនឹងភាពតានតឹងដែលកំពុងកើនឡើង ហ្វីលីពីនបានការពារសិទ្ធិរបស់ខ្លួនក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់អាមេរិក ដោយអះអាងថា ការរៀបចំនេះស្របតាមតម្រូវការសន្តិសុខរបស់ខ្លួន។ ទោះបីជាមានការជំទាស់ពីចិនក៏ដោយ ក៏មន្ត្រីហ្វីលីពីនបានសង្កត់ធ្ងន់ថា ប្រទេសខ្លួននឹងបន្តពង្រឹងសមត្ថភាពការពារជាមួយនឹងការគាំទ្រពីសម្ព័ន្ធមិត្តអាមេរិក។
ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon គឺជាបញ្ហាថ្មីមួយនៅក្នុងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញរវាងចិន អាមេរិក និងហ្វីលីពីន ជាមួយនឹងផលប៉ះពាល់ដ៏ធំធេងសម្រាប់ការចូលរួមផ្នែកយោធានាពេលអនាគតនៅក្នុងតំបន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


