ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំងទាមទារការបំភ្លឺ ក្រោយលោក JD Vance គំរាមប្រើសកម្មភាពយោធា
វិមានក្រឹមឡាំង បានស្នើសុំការបំភ្លឺពីសហរដ្ឋអាមេរិក បន្ទាប់ពីការអត្ថាធិប្បាយរបស់អនុប្រធានាធិបតីលោក JD Vance ដែលលើកឡើងពី «ឧបករណ៍នៃអំណាចយោធា» ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal នៅមុនសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃទី១៤កុម្ភៈ លោក Vance បាននិយាយថា អាមេរិកមានទាំងមធ្យោបាយសេដ្ឋកិច្ច និងយោធា ដើម្បីជំរុញរុស្ស៊ីឲ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា ភាសាបែបនេះគឺជាចំណុចសំខាន់ថ្មីនៅក្នុងជំហររបស់សហរដ្ឋអាមេរិក។ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងមិនធ្លាប់បានឮពីរូបមន្តបែបនេះពីមុនមកទេ។ ពួកវាមិនត្រូវបានគេលើកឡើងមកនិយាយពីមុនឡើយ។ យើងសង្ឃឹមថានឹងទទួលបានការបំភ្លឺនៅក្នុងទំនាក់ទំនងនាពេលខាងមុខ»។
ការអត្ថាធិប្បាយរបស់លោក Vance កើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្តដើម្បីដោះស្រាយសង្គ្រាមអ៊ុយក្រែន។ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា មន្ត្រីអាមេរិក និងរុស្ស៊ីនឹងជួបប្រជុំគ្នានៅទីក្រុង Munich ដោយអ៊ុយក្រែនក៏បានអញ្ជើញផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងអ៊ុយក្រែនបានបង្ហាញថា ពួកគេមិនរំពឹងថានឹងមានការចរចាដោយផ្ទាល់ជាមួយរុស្ស៊ីនៅក្នុងសន្និសីទនោះទេ។ បន្ថែមលើភាពតានតឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់ថា មន្ត្រីរុស្ស៊ីនឹងមិនចូលរួមសន្និសីទទីក្រុង Munich ឡើយ ដោយសារតែមិនត្រូវបានអញ្ជើញ និងអះអាងថា ព្រឹត្តិការណ៍នេះមានជំហរគាំទ្រខាងអ៊ុយក្រែន។
វាមិនច្បាស់ទេថាតើមន្ត្រីរុស្ស៊ីនឹងអាចជួបពិភាក្សាជាសម្ងាត់នៅខាងក្រៅសន្និសីទដែរឬក៏យ៉ាងណា។
ខណៈការចរចាកំពុងដំណើរការ ការអត្ថាធិប្បាយរបស់លោក Vance បានបង្កើនការព្រួយបារម្ភសម្រាប់ទីក្រុងមូស្គូអំពីវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលអាចធ្វើឲ្យមានការស្មុគស្មាញដល់កិច្ចពិភាក្សានាពេលខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


