ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ មាន៤ប្រទេសដែលជំទាស់សមាជិកភាពណាតូរបស់អ៊ុយក្រែន
យោងតាមការចុះផ្សាយរបស់ Ukrinform កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥ លោកប្រធានាធិបតី វ៉ា្លឌីមៀ ហ្សេលេនស្គី បាននិយាយថា មានប្រទេសចំនួន៤ ដែលបានជំទាស់នឹងអ៊ុយក្រែន ពាក់ព័ន្ធនឹងការចូលជាសមាជិកអង្គការណាតូ។

ថ្លែងនៅក្នុងសន្និសីទរួមមួយនៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី លោក ហ្សេលេនស្គី បានលើកឡើងថា ប្រទេសទាំង៤ដែលប្រឆាំងសមាជិកភាពអ៊ុយក្រែននៅក្នុងណាតូ មានដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហុងគ្រី និងស្លូវ៉ាគី។
យ៉ាងណាមិញ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ក្នុងករណីដែលអ៊ុយក្រែនមិនក្លាយជាសមាជិកណាតូ កងទ័ពខ្លាំង និងលទ្ធភាពនៃការដាក់ពង្រាយកងទ័ពពីប្រទេសផ្សេងៗអាចផ្តល់ការធានាសន្តិសុខប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុងកៀវ។
មេដឹកនាំអ៊ុយក្រែន បាននិយាយថា៖ «បច្ចុប្បន្ន អឺរ៉ុប បណ្តាប្រទេសណាតូ សហរដ្ឋអាមេរិក ពិតជាអាចផ្តល់ក្តីសង្ឃឹមដល់អ៊ុយក្រែន ជំនឿលើការធានាសន្តិសុខរឹងមាំ។ ជំនឿដែលថាអ៊ុយក្រែននឹងក្លាយជាសមាជិកណាតូ។ ទោះយ៉ាងណាក៏ដោយ យើងមិនបានឮការគាំទ្របែបនេះពីសហរដ្ឋអាមេរិកនៅថ្ងៃនេះទេ។ យើងដឹងថា ពួកគេ និងដៃគូអឺរ៉ុបមួយចំនួនទៀតមិនគាំទ្រសមាជិកភាពរបស់យើងនៅក្នុងអង្គការណាតូទេ។ ខ្ញុំគិតថា នេះជាគោលដៅសំខាន់របស់រុស្ស៊ី ហើយវាស្របតាមការចង់បានមួយនេះ។ មិនអ៊ីចឹងទេ វាត្រូវមានការធានាសន្តិសុខដែលអាចត្រូវបានដាក់ឲ្យដំណើរការ -កងទ័ពអ៊ុយក្រែនដ៏រឹងមាំ និងវត្តមានទាហានមកពីប្រទេសផ្សេងទៀត ដូចជា អឺរ៉ុប អាមេរិក ដៃគូរបស់យើង»។

លោកបានបន្ថែមថា បញ្ហានៃការដាក់ពង្រាយទ័ពអន្តរជាតិនៅអ៊ុយក្រែន ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdoğan។
នៅក្នុងបរិបទនៃការធានាសន្តិសុខ និងកិច្ចចរចានាពេលខាងមុខ លោក ហ្សេលេនស្គី បានប្រាប់ថា អ៊ុយក្រែនមិនទទួលស្គាល់ឡើយនូវទឹកដីដែលត្រូវបានដណ្ដើមកាន់កាប់នៅក្នុងសង្គ្រាមថាជារបស់រុស្ស៊ីនោះទេ ដោយបន្ថែម៖ «ភាគខាងកើតរបស់យើង គ្រីមៀរបស់យើង និងទីក្រុង និងភូមិផ្សេងទៀតទាំងអស់មានសារៈសំខាន់សម្រាប់យើង»៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


