ព័ត៌មានអន្ដរជាតិ
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
អ្នកវិទ្យាសាស្រ្តបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយក្រុមអ្នកស្រាវជ្រាវចិន រកឃើញមេរោគថ្មីមួយប្រភេទនៅក្នុងខ្លួនសត្វប្រចៀវ ហើយវាមានលក្ខណៈស្រដៀងទៅនឹងវីរុសកូរ៉ូណា ដែលជាភ្នាក់ងារបង្ករោគរាតត្បាតជាសកល សម្លាប់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។

មេរោគទើបរកឃើញនេះមានឈ្មោះ HKU5-CoV-2 ដែលមានសមត្ថភាពឆ្លងដល់មនុស្សនិងស៊ីសួត។ វាត្រូវបានរកឃើញក្នុងខ្លួនសត្វប្រចៀវមួយប្រភេទ នៅទីក្រុងហុងកុង។
អ្នកជំនាញមកពីមន្ទីរពិសោធន៍ក្វាងចូវ, បណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងចូវ, សាកលវិទ្យាល័យអ៊ូហាន និងវិទ្យាស្ថានវីរវិទ្យាអ៊ូហាន សុទ្ធតែសង្កត់ធ្ងន់លើសារៈសំខាន់នៃការតាមដានមេរោគដែលកំពុងលេចឡើងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងមេរោគចិន Shi Zhengli បានឲ្យដឹងថា ដ្បិត HKU5-CoV-2 មានលក្ខណៈស្រដៀងទៅនឹង វីរុសកូរ៉ូណា ប៉ុន្តែបើឆ្លងដល់មនុស្សមែន វានឹងមិនបង្កភាពធ្ងន់ធ្ងរដូចកូរ៉ូណាទេ។ ចំពោះរោគសញ្ញាវិញ មេរោគថ្មីនេះ គឺចេញអាការដូចជំងឺកូវីដ១៩បេះបិទ។
កូវីដ១៩ គឺជាជំងឺរាតត្បាតដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ វាចាប់ផ្តើមនៅទីក្រុង អ៊ូហាន ប្រទេសចិនក្នុងខែធ្នូឆ្នាំ២០១៩ ហើយក៏រីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទ្វីបអាស៊ី និងទូទាំងពិភពលោកនៅដើមឆ្នាំ២០២០។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នចំពោះជំងឺនេះ ក្នុងខែមករាឆ្នាំ២០២០ ហើយក៏ទទួលស្គាល់វាថា ជារោគរាតត្បាតនៅថ្ងៃទី១១ខែមីនានៃឆ្នាំនោះ។
គិតត្រឹមខែកុម្ភៈឆ្នាំ២០២៥ WHO ចេញរបាយការណ៍ថា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ប្រមាណ ៧.១លាននាក់ ទូទាំងពិភពលោក ប៉ុន្តែការសិក្សាបង្ហាញថា តួលេខពិតប្រាកដ អាចខ្ពស់ជាងនេះឆ្ងាយណាស់ ពោលគឺអាចពី ១៩.១ទៅ ៣៦លាននាក់ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


