ព័ត៌មានអន្ដរជាតិ
ចិន និងកូរ៉េខាងជើង៖ មិត្តភាពដែកថែប មិនប្រែប្រួលតាមពេលវេលាឡើយ
ទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងជើង កាន់តែមានភាពស្អិតល្មួត និងរឹងមាំខ្លាំងឡើង ទោះបីជាស្ថានការណ៍នយោបាយពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ។ ថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើសារដ៏សំខាន់មួយទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបញ្ជាក់យ៉ាងច្បាស់ថា ចិននឹងបន្តរក្សា និងពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរជានិច្ច។

សារនេះ ត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការគាំទ្រដល់បុព្វហេតុសង្គមនិយមរបស់កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។
នៅក្នុងការឆ្លើយតបវិញ លោក គីម ជុងអ៊ុន ក៏បានបង្ហាញពីក្តីរីករាយយ៉ាងខ្លាំង ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ បានឈានឡើងដល់កម្រិតយុទ្ធសាស្ត្រថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក។ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍ទី៦៥ នៃសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងជើង ប៉ាក់ ថេសុង បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិសេសនេះ។ ការផ្លាស់ប្តូរទស្សនកិច្ច និងសារលិខិតនេះ គឺធ្វើឡើងបន្ទាប់ពីលោក ស៊ី ជីនពីង បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីខែមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ឆ្នាំ ដើម្បីព្រមព្រៀងលើការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
គួររំលឹកផងដែរថា សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦១ គឺជាកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករវាងចិន និងកូរ៉េខាងជើង ដែលនៅតែមានសុពលភាពរហូតមកដល់បច្ចុប្បន្ន។ តាមរយៈសារនោះ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា មិនថាកាលៈទេសៈអន្តរជាតិវិវត្តទៅជាយ៉ាងណានោះទេ រដ្ឋាភិបាលចិននឹងបន្តយកចិត្តទុកដាក់ខ្ពស់លើចំណងមិត្តភាពនេះ ហើយប្តេជ្ញាការពារផលប្រយោជន៍រួម ដើម្បីធានាបាននូវបរិយាកាសយុទ្ធសាស្ត្រដ៏ល្អប្រសើរ សម្រាប់ប្រទេសទាំងពីរតទៅមុខទៀត៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


