ព័ត៌មានអន្ដរជាតិ
ចិន ចេញមុខឃាត់ អាមេរិក-អ៊ីរ៉ង់ រឿងវាយប្រហារសងសឹកគ្នា និងជំរុញឲ្យប្រើផ្លូវការទូត
រដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃ ទី៧ ខែកក្កដា ថា ការប្រើប្រាស់កម្លាំងយោធាគឺ ជារឿងមិនសមស្របឡើយ ហើយបានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ ងាកមកចូលរួមក្នុងការចរចាគ្នាវិញ ចំពេលដែលមានការវាយប្រហារតាមអាកាសសងសឹកគ្នាទៅវិញទៅមកពីសំណាក់ភាគីទាំងសងខាង។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារ Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា «ការដុតបញ្ឆេះភ្លើងសង្គ្រាមឡើងវិញ មិនបានបម្រើដល់ផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ»។
សេចក្តីថ្លែងការណ៍នេះបានកើតឡើង បន្ទាប់ពីយោធាអាមេរិកអះអាងថា ខ្លួនបានបើកប្រតិបត្តិការវាយប្រហាររលកថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារចំគោលដៅជាង ៨០ កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
ដោយឡែក យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងដែរថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានបង្ហោះដ្រូន និងបាញ់មីស៊ីលគោលដៅលើទីតាំងយោធាអាមេរិកចំនួន ៨៥ កន្លែង រួមមានកំពង់ផែ Salman ដែលជាទីបញ្ជាការដ្ឋាននៃកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិកប្រចាំនៅប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាស Ali Al-Salem នៅក្នុងប្រទេសគូវែត។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា៖ «វិធានការយោធា គឺមិនសមស្របនោះឡើយ»។
លោកស្រី ម៉ៅ នីង បានបន្ថែមថា «យើងជំរុញឲ្យភាគីទាំងពីរដោះស្រាយជម្លោះតាមរយៈការចរចា បន្តអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា និងចៀសវាងការប្រើប្រាស់កម្លាំងបាយ»។ លោកស្រីបានបញ្ជាក់បែបនេះ ដោយយោងទៅលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអ៊ីរ៉ង់ និងប្រធានាធិបតីអាមេរិកកាលពីខែមុន ដែលបានកំណត់រយៈពេល ៦០ ថ្ងៃនៃការចរចាសម្រាប់ភាគីទាំងពីរ ក្នុងការសម្រេចចិត្តលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


