ព័ត៌មានអន្ដរជាតិ
ថៃត្រៀមទទួលយកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ២០០នាក់ពីអាជ្ញាធរកម្ពុជា
សមត្ថកិច្ចថៃត្រៀមទទួលក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញចំនួន២០០នាក់ពីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត naewna news កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ យីងយស ថេបចាំណុង ស្នងការនគរបាលភូមិភាគ២ ថៃ បាននិយាយអំពីករណីដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបានចំនួនជាង២០០នាក់ដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ហើយកំពុងរៀបចំបញ្ជូនពួកគេទៅឱ្យភាគីថៃ តាមច្រកឆ្លងព្រំដែនខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។
ការត្រៀមបញ្ជូនក្រុមឧក្រិដ្ឋកម្មទាំងនេះ គឺបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក Thatchai Pitaneelabut អគ្គស្នងការនគរបាលជាតិថៃ និងលោកឧត្តមសេនីយ៍ទោ Thirachai Chamnanmo មេបញ្ជាការផ្នែកស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលជាតិថៃ បានធ្វើដំណើរទៅកម្ពុជា ដើម្បីសម្របសម្រួលកិច្ចប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ ដើម្បីបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកអនឡាញ ដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែត ហើយត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបានជាង២០០នាក់ ក្នុងនោះជាង ១០០នាក់ជាជនជាតិថៃ។
ទន្ទឹមគ្នានេះ សមត្ថកិច្ចថៃ នឹងធ្វើការបែងចែកជាពីរផ្នែក ពោលគឺត្រូវស្វែងរកអ្នកដែលរងគ្រោះដោយសារការជួញដូរមនុស្ស និងស៊ើបអង្កេតរកក្រុមឆបោកតាមអនឡាញ ដែលខណៈនេះសមត្ថកិច្ចកម្ពុជាបាននិងកំពុងពិនិត្យបែងចែកតាមនីតិវិធីនិងផ្លូវច្បាប់របស់កម្ពុជា ហើយនឹងបញ្ជូនពួកគេទៅឱ្យភាគីថៃ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


