ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!
ប្រធានាធិបតីអាមេរិក Donald Trump បានស្វាគមន៍នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ក្នុងដំណើរបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ហើយបន្ទាប់ពីបញ្ចប់សន្និសីទកាសែតជាមួយគ្នា ក៏មានការចោទសួរពីក្រុមអ្នកសារព័ត៌មានដែរថា តើលោក Trump នឹងគាំទ្រទេប្រសិនបើអង់គ្លេស ដាក់ទ័ពនៅអ៊ុយក្រែនហើយប៉ះទង្គិចជាមួយរុស្ស៊ីមែននោះ? ស្រាប់តែប្រមុខសេតវិមានបានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា «អត់ទេ! អង់គ្លេសមិនត្រូវការជំនួយឡើយ កងទ័ពរបស់ពួកគេអាចដោះស្រាយខ្លួនឯងបាន អ៊ីចឹងសូមដោះស្រាយខ្លួនឯងទៅ»។

បារាំងនិងអង់គ្លេសនេះហើយ ជាអ្នកចេញមុខចេញមាត់ជាងគេ ក្នុងយុទ្ធនាការប្រមែប្រមូលកងទ័ពអឺរ៉ុបឲ្យបាន ៣០ ០០០នាក់ ដើម្បីបញ្ជូនទៅអ៊ុយក្រែន ដើរតួជាកងរក្សាសន្តិភាពនៅពេលទីក្រុងកៀវនិងមូស្គូ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយគ្នា ប៉ុន្តែរឿងនេះធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក និងជំទាស់យ៉ាងដាច់អហង្ការ។
ជុំវិញបញ្ហានេះ ក្រោយជំនួបជាមួយលោក Trump នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥, លោក Starmer ប្រាប់ទៅអ្នកសារព័ត៌មានថា អង់គ្លេសកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើរឿងនេះជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត ហើយសូមបញ្ជាក់ថា អង់គ្លេសនិងសម្ព័ន្ធមិត្តបានត្រៀមរួចហើយដើម្បីបញ្ជូនទ័ពនិងយន្តហោះ គាំទ្រដល់កិច្ចព្រមព្រៀង ព្រោះនោះវាមធ្យោបាយតែមួយគត់ ដែលអាចនាំឲ្យមានសន្តិភាពជានិរន្តបាន។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនខ្វាយខ្វល់ចំពោះរឿងនេះឡើយ ព្រោះនៅពេលអ្នកសារព័ត៌មានសួរសំណួរទាក់ទិនករណីប៉ះទង្គិចរវាងទ័ពទាំងនោះជាមួយកងកម្លាំងរុស្ស៊ី, ប្រធានាធិបតីអាមេរិក បានឆ្លើយថា «ពួកគេចេះមើលថែខ្លួនឯងហើយ។ វាស្តាប់ទៅដូចជាថាអាមេរិកកំពុងគេចវេស ប៉ុន្តែវាមិនមែនអ៊ីចឹងឡើយ អ្នកដឹងទេ អង់គ្លេសមានទាហានដ៏អស្ចារ្យ មានយោធាមិនគួរឲ្យជឿ ហើយពួកគេអាចថែរក្សាខ្លួនឯងបាន។ តែប្រសិនបើពួកគេត្រូវការជំនួយ ខ្ញុំនឹងនៅជាមួយអង់គ្លេសជានិច្ច ប៉ុន្តែពួកគេមិនត្រូវការជំនួយទេ»។
ពាក់ព័ន្ធរឿងបញ្ជូនទ័ពទៅអ៊ុយក្រែននេះដែរ ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗរួចទៅហើយ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាតា, លោក Lavrov បានចង្អុលចំឈ្មោះនាយករដ្ឋមន្ត្រីដាណឺម៉ាកអ្នកស្រី Mette Frederiksen តែម្តង ដោយនិយាយថា គេកំពុងដុតអ៊ុយក្រែនឲ្យបន្តអរិភាពតាមរយៈការអះអាងថា សន្តិភាពក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺអាក្រក់ជាងសង្គ្រាមទៅទៀត។ វិធីសាស្រ្តរបស់អឺរ៉ុបចំពោះអ៊ុយក្រែនគឺ ព្យាយាមចាក់សាំងលើភ្លើង ទាំងមិនព្រមមើលឫសគល់នៃជម្លោះហើយរកមធ្យោបាយដោះស្រាយ។ ការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន គឺមិនអាចទទួលយកបានដាច់ខាតសម្រាប់រុស្ស៊ី។
សូមជម្រាបជាថ្មី កងទ័ព ៣០ ០០០នាក់ដែលស្ថិតក្នុងផែនការអឺរ៉ុបនេះ គឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាស ខ្លាំងជាងជើងគោក ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស ជំរុញអាមេរិក ត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីកំញើញរុស្ស៊ី កុំឲ្យលុកលុយម្តងទៀត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


