ព័ត៌មានអន្ដរជាតិ
អាមេរិក ឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាន់តែក្រពុលមុខហើយបន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសថា ខ្លួនឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទៅទីក្រុងកៀវហើយ។

ច្បាស់ណាស់ វានឹងធ្វើឲ្យអ៊ុយក្រែន លំបាកខ្លាំងនិងជួយបញ្ហាប្រឈមច្រើនឡើងៗ ក្នុងការប្រយុទ្ធគ្នាជាមួយកម្លាំងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។
តាមការបញ្ជាក់ពីនាយក CIA លោក John Ratcliffe ប្រាប់ទៅ Fox Business នៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥, «លោកប្រធានាធិបតី ត្រាំ បានបញ្ជាឲ្យផ្អាកផ្តល់ការណ៍សម្ងាត់នេះសិន ដោយរង់ចាំមើលថាតើភាគីអ៊ុយក្រែន មានចិត្តចង់ធ្វើការដើម្បីដោះស្រាយបញ្ចប់ជម្លោះជាមួយរុស្ស៊ី ដែរឬក៏អត់»។

មិនត្រឹមប៉ុណ្ណឹង មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា អាមេរិក ក៏ហាមឃាត់សម្ព័ន្ធមិត្តរបស់ខ្លួន មិនឲ្យចែករំលែកការណ៍សម្ងាត់ដល់អ៊ុយក្រែនដែរ។
ខំតែបានព័ត៌មានចារកម្មពីអាមេរិកនេះទេ ទើបអ៊ុយក្រែន អាចរៀបផែនការវាយលុកប្រឆាំងកងកម្លាំងរុស្ស៊ីបាន ហើយជួយឲ្យទីក្រុងកៀវ ត្រៀមខ្លួននិងទប់ទល់បានល្អចំពោះការវាយប្រហារដោយដ្រូននិងមីស៊ីលរុស្ស៊ី។

ជាពិសេស ព័ត៌មានពីផ្កាយរណបនិងការស្ទាក់ចាប់សញ្ញា បានផ្តល់ប្រយោជន៍ដល់កងកម្លាំងអ៊ុយក្រែននៅជួរមុខ ឲ្យពួកគេអាចដឹងពីចលនានិងចេតនារបស់ទ័ពលោកពូទីន។
ដូច្នេះហើយ បើគ្មានការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកទេនោះ អ៊ុយក្រែនពិតលំបាកខ្លាំង ពោលគឺមិនអាចប្រើប្រាស់សព្វាវុធជួយពីលោកខាងលិច ប្រកបដោយប្រសិទ្ធភាព ដូចជាគ្រាប់ Himars ផលិតដោយសហរដ្ឋអាមេរិក ឬមីស៊ីល Stormshadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស និងបារាំងនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


