ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
ប្រទេសអាល្លឺម៉ង់ប្រកាសថា ពេលនេះសព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺត្រូវបានបញ្ចេញអស់ពីឃ្លាំងហើយ។ នេះបើតាមការចុះផ្សាយរបស់ RT។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ Michael Stempfle បានបញ្ជាក់យ៉ាងច្បាស់ថា ពិតណាស់ទីក្រុងបែរឡាំងគឺជាម្ចាស់ជំនួយដ៏ធំមួយរបស់អ៊ុយក្រែន ដោយជួយទីក្រុងកៀវច្រើនណាស់។ យ៉ាងណា អាល្លឺម៉ង់ក៏ត្រូវតែពង្រឹងសមត្ថភាពការពាររបស់ខ្លួនដែរ ដូច្នេះសូមសម្ព័ន្ធមិត្តយល់ពីរឿងនេះ។ អាវុធដែលអាល្លឺម៉ង់ បម្រុងទុកជួយអ៊ុយក្រែននោះ គឺត្រូវបានយកចេញអស់ពីឃ្លាំងបាត់ទៅហើយ។
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២មក អាល្លឺម៉ង់បានផ្តល់ជំនួយផ្នែកយោធានិងហិរញ្ញវត្ថុដល់ទីក្រុងកៀវប្រមាណ ៤៧ពាន់លានដុល្លារអាមេរិក ហើយជំនួយនោះក៏រួមមានទាំងរថក្រោះ Leopard, រ៉ុកកែតប្រឆាំងរថក្រោះ Panzerfaust 3, មីស៊ីលបាញ់យន្តហោះ Stinger និងរថពាសដែកប្រឆាំងយន្តហោះ Gepard ផងដែរ។

ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់រូបនេះ គឺចំពេលសហរដ្ឋអាមេរិក សម្រេចផ្អាកជំនួយអ៊ុយក្រែនគ្រប់មុខ ក្រោយលោក ដូណាល់ ត្រាំ ទាស់សម្តីជាមួយប្រមុខអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។
មិនត្រឹមតែផ្អាកជំនួយជាសព្វាវុធទេ ក៏មានសេចក្តីរាយការណ៍ដែរថា អាមេរិកថែមទាំងពិចារណាលែងចែករំលែកព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលសម្រាប់កងទ័ពនិងអាកាសយានិកអ៊ុយក្រែនទៀតផង។

វិធានការនេះ ធ្វើឲ្យរុស្ស៊ីសប្បាយចិត្តញញឹមបិទមាត់មិនជិត ហើយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ការធ្វើបែបនេះ នឹងអាចដោះស្រាយឈានទៅរកការបញ្ចប់ជម្លោះបាន។
យោងតាមលោក Peskov, អាមេរិក ជាម្ចាស់ជំនួយយោធាធំបំផុតរបស់អ៊ុយក្រែន ហើយបើសិនអាមេរិកលែងខ្វាយខ្វល់និងដកដៃផ្អាកការផ្អត់ផ្គង់មែននោះ វានឹងក្លាយជាការរួមចំណែកដ៏ល្អបំផុតដល់បុព្វហេតុសន្តិភាព។ អ៊ុយក្រែន នឹងលែងសូវសម្បូរគ្រាប់ដូចមុន ព្រមទាំងខ្វះគ្រឿងសឹកនិងផ្នែកចារកម្ម ដូច្នេះពួកគេនឹងងាកមករកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


