ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ ចង់បណ្ដេញមេចារកម្ម ព្រោះបរាជ័យទប់ស្កាត់ការវាយប្រហារថ្ងៃទី៧តុលា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃអាទិត្យទី១៦ខែមីនាអំពីសំណើបញ្ឈប់មុខតំណែងរបស់លោក Ronen Bar ដែលជាប្រធានភ្នាក់ងារសន្តិសុខផ្ទៃក្នុងរបស់អង្គភាព Shin Bet ដោយអះអាងពីមូលហេតុ«កង្វះទំនុកចិត្ត»នៅក្នុងការដឹកនាំរបស់លោក Bar។

លោក ណេតាន់យ៉ាហ៊ូ និងលោក Bar បានទាស់ទែងសម្ដីគ្នាជាសាធារណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការកែទម្រង់អង្គភាព Shin Bet ដែលត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ហើយបណ្ដាលឲ្យផ្ទុះទៅជាសង្រ្គាមនៅតំបន់ហ្គាហ្សា។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖ «ដោយសារតែការខ្វះការទុកចិត្តជាបន្តបន្ទាប់ ខ្ញុំបានសម្រេចចិត្តយកសំណើទៅរដ្ឋាភិបាលដើម្បីបញ្ចប់អាណត្តិរបស់ប្រធាន Shin Bet លោក Ronen Bar»។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានបន្ថែមថា៖ «ត្រូវតែមានការជឿទុកចិត្តទាំងស្រុងរវាងនាយករដ្ឋមន្ត្រី និងប្រមុខ Shin Bet» ដោយសារតែអ៊ីស្រាអែលកំពុងមានសង្រ្គាម។
លោក Bar បានទទួលស្គាល់ចំណុចខ្វះខាតរបស់អង្គភាពរបស់លោក ប៉ុន្តែក៏បានលើកឡើងថាគោលនយោបាយរបស់រដ្ឋាភិបាលក៏ជាកត្តារួមចំណែកដល់ការខកខានផ្នែកសន្តិសុខផងដែរ។ អគ្គមេធាវី លោកស្រី Gali Baharav-Miara បានស្នើឲ្យលោក ណេតាន់យ៉ាហ៊ូ ផ្តល់មូលដ្ឋានផ្លូវច្បាប់សម្រាប់ការបណ្តេញលោក Bar ចេញពីតំណែង ដោយសង្កត់ធ្ងន់ថា អង្គភាព Shin Bet គួរតែដំណើរការដោយឯករាជ្យដោយមិនគិតពីហេតុផលនយោបាយ។
ចំណែកឯមេបក្សប្រឆាំងនៅអ៊ីស្រាអែល បានថ្កោលទោសទង្វើរបស់លោក ណេតាន់យ៉ាហ៊ូ ដោយចាត់ទុកវាថាជាហេតុផលនយោបាយ និងមិនស្របច្បាប់។ បក្សប្រឆាំងបានប្រកែកថា ការបណ្តេញចេញនេះអាចធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់អង្គភាព Shin Bet និងជាការប៉ុនប៉ងបង្វែរការស្តីបន្ទោសពីការបរាជ័យរបស់រដ្ឋបាលផ្ទាល់ខ្លួនរបស់លោក ណេតាន់យ៉ាហ៊ូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


