Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

បានផុស

នៅ

នៅ​​​ថ្ងៃ​អង្គារ​ទី​១​ខែ​មេសា​នេះ ករណី​អគ្គិភ័យដ៏ធំមួយ បានកើត​ឡើង​បន្ទាប់​ពី​ការផ្ទុះ​​ឆេះ​​បំពង់បង្ហូរឧស្ម័ននៅ​សង្កាត់​ Putra Heights ទីក្រុង Subang Jaya ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយពេលនេះអណ្តាតភ្លើងកំពុង​រាលដាលដល់តំបន់លំនៅដ្ឋានក្បែរនោះ។

(រូបថត៖ បណ្ដាញ​​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​កាលពី​ព្រឹក​មិញ​នៅតែ​មិនអាច​គ្រប់គ្រង​បាន ទោះបីជា​កិច្ចប្រឹងប្រែង​សង្គ្រោះ​កំពុង​ដំណើរការ​ដើម្បី​ទប់ស្កាត់​ក៏ដោយ​។

អគ្គិភ័យ​នេះ បង្កឡើងដោយការលេចធ្លាយបំពង់បង្ហូរឧស្ម័ន​ដែល​មាន​ប្រវែង​​ប្រហែល​៥០០​ម៉ែត្រនៅ​តំបន់ Jalan Putra Harmoni នៅ​ប្រហែលម៉ោង ៨​និង​១០​ព្រឹក។

ជំនួយការ​ប្រធាន​នាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះ​ក្នុង​តំបន់ លោក Ahmad Mukhlis Mukhtar បាននិយាយថា ក្រុម​អ្នកពន្លត់អគ្គិភ័យបាន​ទៅ​ដល់កន្លែង​ឆេះ​រយៈពេល​ ១២​នាទីក្រោយ​កើត​ហេតុ។

ក្រុមអ្នកសង្គ្រោះបន្ទាន់បានជម្លៀសអ្នកស្រុកយ៉ាងលឿនចេញពីផ្ទះនៅក្បែរនោះ ខណៈដែលភ្លើងបានគំរាមកំហែងរាលដាលបន្ថែមទៀត។ សារព័ត៌មាន​ The Sun បាន​ចុះផ្សាយ​ថា មាន​អ្នក​រង​របួស​ចំនួន ២៥​នាក់ ដែល​កំពុង​ទទួល​ការ​​សង្គ្រោះ​បឋម។

នៅពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់នោះទេ៕

(រូបថត៖ Straits Times)
(រូបថត៖ Straits Times)
(រូបថត៖ Straits Times)
(រូបថត៖ Straits Times)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម