ព័ត៌មានអន្ដរជាតិ
តើការបំពាក់ប្រព័ន្ធប្រកាសអាសន្នគ្រោះរញ្ជួយដី មានតម្លៃប៉ុន្មានសម្រាប់ប្រទេសនីមួយៗ?
ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រនាពេលថ្មីៗនេះរបស់ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់នៅក្នុងការត្រៀមខ្លួន សម្រាប់គ្រោះមហន្តរាយ ដោយសារពុំមានប្រព័ន្ធប្រកាសអាសន្នដែលមានប្រសិទ្ធភាព ដែលបានធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត និងរាប់លាននាក់ងាយរងគ្រោះ។
មិនដូចប្រទេសជិតខាងដែលមានយន្តការប្រកាសអាសន្នកម្រិតខ្ពស់ មីយ៉ាន់ម៉ាខ្វះហេដ្ឋារចនាសម្ព័ន្ធក្នុងការផ្តល់ការព្រមានទាន់ពេលវេលា ដែលបង្កើនការព្រួយបារម្ភខ្លាំងអំពីតម្រូវការសម្រាប់ការវិនិយោគក្នុងការត្រួតពិនិត្យការរញ្ជួយដី និងការឆ្លើយតបគ្រោះមហន្តរាយ។
យោងតាមការ Global Market Insights ប្រព័ន្ធប្រកាសអាសន្នរញ្ជួយដី (EEWS) មានតម្លៃថ្លៃខុសៗគ្នា ដោយផ្អែកលើកត្តា ដូចជា ភាពស្មុគស្មាញនៃប្រព័ន្ធ ការគ្របដណ្តប់ភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ នេះគឺជាឧទាហរណ៍មួយចំនួន៖

១. ប្រព័ន្ធប្រកាសអាសន្នរញ្ជួយដី EEWS កម្រិតថ្នាក់ជាតិ (បច្ចេកវិទ្យាខ្ពស់ និងគ្របដណ្ដប់ទូលំទូលាយ)
តម្លៃ៖ ១០០លានដុល្លារ ដល់ ១ពាន់លានដុល្លារ
ឧទាហរណ៍៖ EEWS របស់ប្រទេសជប៉ុន ដែលដំណើរការដោយទីភ្នាក់ងារឧតុនិយមជប៉ុន ចំណាយប្រាក់ជាង ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងដាក់ពង្រាយទូទាំងប្រទេស។
ប្រព័ន្ធដែលរួមបញ្ចូលមានដូចជា៖
- បណ្តាញឧបករណ៍ចាប់សញ្ញាចលនាដី (ប្រើសេនស័រចាប់ពីរាប់ពាន់ ដល់រាប់ម៉ឺនគ្រាប់)
- មជ្ឈមណ្ឌលដំណើរការទិន្នន័យតាមពេលវេលាជាក់ស្តែង
- ប្រព័ន្ធជូនដំណឹងជាសាធារណៈ (ទូរទស្សន៍ វិទ្យុ ការជូនដំណឹងតាមទូរសព្ទ)
- ការរួមបញ្ចូលជាមួយយន្តការដឹកជញ្ជូន និងសុវត្ថិភាពឧស្សាហកម្ម
២. ប្រព័ន្ធប្រកាសអាសន្នរញ្ជួយដី EEWS ថ្នាក់តំបន់ ឬទីក្រុង (តម្លៃមធ្យម)
តម្លៃ៖ ១០ លានដុល្លារ ដល់ ១០០លានដុល្លារ
ឧទាហរណ៍៖ ប្រព័ន្ធ SASMEX របស់ប្រទេសម៉ិកស៊ិក ដែលគ្របដណ្តប់ទីក្រុងជាច្រើនត្រូវបានបង្កើតឡើងក្នុងតម្លៃប្រហែល ១៥លានដុល្លារ ។
ប្រព័ន្ធដែលរួមបញ្ចូលមានដូចជា៖
- ស្ថានីយតាមដានការរញ្ជួយដី
- ប្រព័ន្ធជូនដំណឹងតាមទូរសព្ទ និងស៊ីរ៉ែន
- អង្គភាពដំណើរការទិន្នន័យ
៣. ប្រព័ន្ធប្រកាសអាសន្នរញ្ជួយដី EEWS កម្រិតមូលដ្ឋាន/សហគមន៍ (តម្លៃទាប)
តម្លៃ៖ ៥០ម៉ឹនដុល្លារ ទៅ ១០លានដុល្លារ
ឧទាហរណ៍៖ ប្រព័ន្ធ ShakeAlert ទាំងអស់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជាមួយនឹងការវិនិយោគចំនួន ៤០លានដុល្លារ ប៉ុន្តែផ្តល់នូវដំណោះស្រាយក្នុងតំបន់ដែលមានប្រសិទ្ធភាព។
ប្រព័ន្ធដែលរួមបញ្ចូលមានដូចជា៖
- បណ្តាញឧបករណ៍ចាប់សញ្ញារញ្ជួយដី
- ការជូនដំណឹងតាមរយៈកម្មវិធីទូរស័ព្ទ
- ការចូលរួមសហគមន៍សម្រាប់ការត្រៀមខ្លួន
ជម្រើស និងគំរូដែលមានតម្លៃសមរម្យសម្រាប់មីយ៉ាន់ម៉ា
- ឥណ្ឌូណេស៊ី បានចាប់ផ្តើមប្រព័ន្ធប្រកាសអាសន្នរញ្ជួយដី EEWS ប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ២០២២ ជាមួយនឹងជំនួយអន្តរជាតិ ដែលមានតម្លៃប្រហែល ៥លានដុល្លារ។
- ប្រទេសចិន ជាអ្នកផ្គត់ផ្គង់ប្រព័ន្ធព្រមានក្នុងតំបន់ដែលមានតម្លៃទាប ដែលមីយ៉ាន់ម៉ាអាចទទួលយកបាន។
- កម្មវិធីប្រព័ន្ធ EEWS ដែលប្រើបច្ចេកវិទ្យា AI (ដូចជា Android Earthquake Alerts របស់ក្រុមហ៊ុន Google) គឺជាដំណោះស្រាយឥតគិតថ្លៃ ឬតម្លៃទាបដ៏មានសក្តានុពល៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


