ព័ត៌មានអន្ដរជាតិ
ចិន រកឃើញប្រេងឆៅប្រមាណ ១០០លានតោននៅសមុទ្រចិនខាងត្បូង
អណ្ដូងប្រេងឆៅមួយកន្លែង ដែលត្រូវគេប៉ាន់ស្មានថាមានប្រមាណ១០០លានតោន ត្រូវបានរុករកឃើញដោយប្រទេសចិន ស្ថិតនៅភាគឦសាននៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ពីក្រុមហ៊ុនសាជីវកម្មប្រេងនៃឈូងសមុទ្រជាតិចិន (CNOOC)។

លោក Zhou Xinhuai នាយកប្រតិបត្តិរបស់ CNOOC បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដែលរំពឹងថានឹងរួមចំណែកដល់កំណើនប្រកបដោយនិរន្តរភាពនៅក្នុងការផលិតប្រេង និងឧស្ម័ននៅឯនាយសមុទ្ររបស់ប្រទេសចិន។
អណ្ដូងប្រេងឆៅដែលរកឃើញកាលពីថ្ងៃចន្ទទី៣១ខែមីនានេះ មានទីតាំងនៅប្លុកតំបន់ប្រេង «Huicou 19-6» ដែលស្ថិតនៅជម្រៅជាមធ្យម ១០០ម៉ែត្រ និងចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្ត Guangdong។
CNOOC បានប្រកាសថា ការខួងសាកល្បងយកប្រេងនៅទីតាំងនោះ ទទួលបានទិន្នផលប្រេងចំនួន ៤១៣បារ៉ែល និងឧស្ម័នធម្មជាតិ ៦៨ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមួយនេះ បានបញ្ជាក់ថា អណ្តូងប្រេងដែលទើបរកឃើញថ្មីមិនស្ថិតនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងនោះទេ ដោយកត់សម្គាល់ថា វាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ចិន (EEZ) ដែលលាតសន្ធឹងរហូតដល់ ៣៧០គីឡូម៉ែត្រពីច្រាំងសមុទ្ររបស់ខ្លួន៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


