ព័ត៌មានអន្ដរជាតិ
រយៈពេលជិត១០ម៉ោង មីយ៉ាន់ម៉ាជួបការរញ្ជួយដីច្រើនលើក
យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា មានការរញ្ជួយដីសរុបចំនួន៨លើកនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រដល់ម៉ោង៩ព្រឹកថ្ងៃសៅរ៍ ប៉ុន្តែមិនមានឥទ្ធិពលប៉ះពាល់ដល់ប្រទេសថៃនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៥ខែមេសានេះ។

យោងតាមនាយកដ្ឋាននេះ ការរញ្ជួយដីទាំងនេះមានកម្រិតស្រាលៗ ពី១.៧ រ៉ិចទ័រ ដល់ ៣.៨ រិចទ័រ ដែលមានជម្រៅពី ៣ ទៅ១០គីឡូម៉ែត្រ ហើយចំណុចកណ្តាលស្ថិតនៅចម្ងាយពី ៣៥៣ ម៉ែត្រទៅ ៤០គីឡូម៉ែត្រទៅភាគឦសាននៃខេត្ត Mae Hong Son ។
នៅប្រទេសថៃ ក៏មានការរញ្ជួយដីកម្រិតស្រាល ២.១ រ៉ិចទ័រត្រូវបានកត់ត្រានៅម៉ោងប្រហែល៧ព្រឹកនៅស្រុក Pai នៃខេត្ត Mae Hong Son ក្នុងជម្រៅ១គីឡូម៉ែត្រផងដែរ។
នាយកដ្ឋានឧតុនិយមថៃក៏កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងបានជំរុញឱ្យសាធារណជននៅតំបន់ដែលរងផលប៉ះពាល់តាមដានព័ត៌មានថ្មីៗពីភ្នាក់ងាររដ្ឋាភិបាល។

គួរបញ្ជាក់ថា ប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះរញ្ជួយដីដ៏សាហាវកម្រិត៧.៧រ៉ិចទ័រកាលពីសុក្រទី២៨ខែមីនា ដែលបានធ្វើឲ្យអគារកំពុងសាងសង់កម្ពស់៣៣ជាន់នៅប្រទេសថៃដួលរលំសម្លាប់មនុស្សជាង៣០នាក់ និងអគារខ្ពស់ៗជាច្រើននៅបាងកករងការខូចខាត។
ចំណែកយោងតាមសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី៥ខែមេសាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់នៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ជិត៤ពាន់នាក់ហើយ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


