ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសថា កងកម្លាំងរបស់លោក ចាប់បានជនជាតិចិន ២នាក់ដែលប្រយុទ្ធឲ្យរុស្ស៊ីនៅក្នុងតំបន់ Donetsk។

លោក ហ្សេលេនស្គី ប្រកាសបែបនេះនៅក្នុងការបង្ហោះវីដេអូលើបណ្តាញសង្គម X ភ្ជាប់ជាមួយសំណេរថា «កងទ័ពរបស់យើង ចាប់បានពលរដ្ឋចិនពីរនាក់ ដែលកំពុងប្រយុទ្ធឲ្យកងទ័ពរុស្ស៊ី។ រឿងនេះកើតឡើងនៅលើទឹកដីអ៊ុយក្រែន គឺក្នុងតំបន់ Donetsk។ យើងរកឃើញ ឯកសារសម្គាល់ខ្លួន កាតធនាគារ និងទិន្នន័យនៅក្នុងខ្លួនពួកគេ។ យើងទទួលព័ត៌មានថា មានពលរដ្ឋចិនច្រើនជាងពីរនាក់នេះ ដែលជួយប្រយុទ្ធឲ្យរុស្ស៊ី។ បច្ចុប្បន្ននេះ យើងកំពុងផ្ទៀងផ្ទាត់ការពិតទាំងអស់ – ផ្នែកចារកម្ម សេវាសន្តិសុខអ៊ុយក្រែន និងអង្គភាពពាក់ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធកំពុងធ្វើការលើរឿងនេះ»។
លោកបន្តថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន ឲ្យទាក់ទងទៅក្រុងប៉េកាំងជាបន្ទាន់ ហើយត្រូវបញ្ជាក់ថាតើចិនមានបំណងឆ្លើយតបបែបណាចំពោះបញ្ហានេះ។ ការចូលរួមរបស់រុស្ស៊ីជាមួយចិន រួមជាមួយប្រទេសដទៃទៀត មិនថាដោយផ្ទាល់ឬប្រយោលនោះទេ នៅក្នុងសង្គ្រាមនៅអឺរ៉ុបនេះ គឺជាសញ្ញាយ៉ាងច្បាស់ថា លោកពូទីន មានបំណងធ្វើអ្វីក្រៅពីបញ្ចប់សង្រ្គាម គាត់កំពុងរិះរកវិធីដើម្បីបន្តការប្រយុទ្ធ។ បែបនេះ ត្រូវតែមានការឆ្លើយតបគឺការឆ្លើយតបពីសហរដ្ឋអាមេរិក អឺរ៉ុប និងអ្នកជុំវិញពិភពលោកដែលចង់បានសន្តិភាព។ ពលរដ្ឋចិនដែលត្រូវបានចាប់ខ្លួន ឥឡូវនេះកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់ភ្នាក់ងារសន្តិសុខអ៊ុយក្រែន។ សកម្មភាពស៊ើបអង្កេត និងប្រតិបត្តិការពាក់ព័ន្ធកំពុងបន្ត»។

ភ្លាមៗក្រោយការប្រកាសនេះ ក្រសួងការបរទេសអ៊ុយក្រែន បានហៅភារធារីរបស់ចិនប្រចាំនៅទីក្រុងកៀវ ឲ្យមកបំភ្លឺជុំវិញអ្វីដែលខ្លួនអះអាងថា ជាការចូលដៃរបស់ទីក្រុងប៉េកាំងក្នុងជម្លោះជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrey Sibiga បានចេញសេចក្តីថ្លែងការណ៍ថា ក្រសួងរបស់លោកទាមទារការពន្យល់ឲ្យច្បាស់ៗពីសំណាក់ភាគីចិន។ វាអាចធ្វើឲ្យខូចដល់ភាពជឿជាក់របស់ទីក្រុងប៉េកាំងក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជុំវិញរឿងនេះ ទាំងចិននិងរុស្ស៊ីសុទ្ធតែមិនទាន់និយាយអ្វីទាំងអស់ ហើយសូម្បីតែអាមេរិកដែលជាអ្នកគាំទ្រអ៊ុយក្រែន ក៏មិនទាន់មានប្រតិកម្មអ្វីដែរ។
តាំងពីដំបូងមក មានតែទាហានកូរ៉េខាងជើងប៉ុណ្ណោះ ដែលគេដឹងថា ត្រូវបញ្ជូនទៅជួយរុស្ស៊ី ប្រយុទ្ធនឹងអ៊ុយក្រែន។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ មន្ត្រីលោកខាងលិច បានប្រាប់ សារព័ត៌មាន BBC ថា ទាហានកូរ៉េខាងជើង ១ ០០០នាក់បានស្លាប់ក្នុងការប្រយុទ្ធនៅតំបន់ Kursk ត្រឹមរយៈពេល៣ខែ។
មិនត្រឹមប៉ុណ្ណឹង ក៏មានសេចក្តីរាយការណ៍ដែរថា កូរ៉េខាងជើងបានបញ្ជូនទ័ពទៅជួយរុស្ស៊ីជាបន្តបន្ទាប់ទៀត ចំពេលទំនាក់ទំនងរវាងលោក វ្ល៉ាឌីមៀរ ពូទីន និង គីម ជុងអ៊ុន កាន់តែស្អិតរមួត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា ពូទីន គាំទ្រពេញទំហឹង លើបទឈប់បាញ់ ពិបាកតែខាងអ៊ុយក្រែនទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


