ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ពូទីន គាំទ្រពេញទំហឹង លើបទឈប់បាញ់ ពិបាកតែខាងអ៊ុយក្រែនទេ
កាលពីថ្ងៃចន្ទទី៧ខែមេសាឆ្នាំ២០២៥ វិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ី បើកចំហជានិច្ចចំពោះកិច្ចពិភាក្សាអំពីបទឈប់បាញ់ពេញលេញដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏គាំទ្ររឿងនេះយ៉ាងពេញទំហឹងផងដែរ ពិបាកតែខាងភាគីអ៊ុយក្រែន ទេ។

សារព័ត៌មាន RT បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov ដែលនិយាយថា រុស្ស៊ីនៅតែគាំទ្រចំពោះបទឈប់បាញ់ ប៉ុន្តែរឿងនេះអាចកើតឡើងបានលុះត្រាតែភាគីអ៊ុយក្រែន គោរពវាដែរ។
ទន្ទឹមនោះឆ្លើយតបទៅការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលទាមទារឲ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារនៅអ៊ុយក្រែន, លោក Peskov បង្ហាញជំហរយ៉ាងមុតមាំថា លោកពូទីន តែងគាំទ្រគំនិតនៃបទឈប់បាញ់ជានិច្ច ប៉ុន្តែជាដំបូង ត្រូវតែគោរពតាមលក្ខខណ្ឌដូចដែលរុស្ស៊ីធ្លាប់បង្ហាញសិន។

កាលពីខែមុន រុស្ស៊ីបានដាក់លក្ខខណ្ឌទៅអាមេរិករួចហើយ បើសិនជាចង់ឲ្យខ្លួនឈប់បាញ់ជាមួយអ៊ុយក្រែនហើយ ហើយលក្ខខណ្ឌនោះមាន៣ចំណុចដូចជា ១. គ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ ២. ត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន ៣. ត្រូវតែមានការទទួលស្គាល់ជាអន្តរជាតិចំពោះតំបន់គ្រីមៀ និងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន។
យ៉ាងណា វាមិនមែនជារឿងថ្មីឡើយដែលរុស្ស៊ីដាក់លក្ខខណ្ឌបែបនេះ ព្រោះតាំងពីដំបូងមកម្ល៉េះ ដែលទីក្រុងមូស្គូតែងទាមទារដដែលជាដដែល ពិសេសគឺឲ្យអ៊ុយក្រែន ឈប់ស្រមៃនិងបោះចោលគំនិតក្លាយជាសមាជិកអង្គការណាតូទៅ។
ជុំវិញរឿងនេះដែរ ដោយមើលឃើញថា បទឈប់បាញ់នៅអ៊ុយក្រែន មានភាពជាប់គាំង, ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង បានបញ្ចេញប្រតិកម្ម ដោយបង្ហោះសារលើបណ្តាញសង្គម X ឲ្យអំពាវនាវ ប្រើធម៌ក្តៅលើរុស្ស៊ីតែម្តងទៅ បើលោក ពូទីន នៅតែមិនព្រមទទួលយកកិច្ចព្រមព្រៀងសន្តិភាពនោះ។
ការបង្ហោះសារដ៏ក្តៅគគុករបស់លោកម៉ាក្រុង គឺដោយសារតែមេដឹកនាំបារាំងរូបនេះ ខឹងសម្បាចំពោះសកម្មភាពរបស់លោកពូទីន ដែលថ្មីៗទើបបាញ់មីស៊ីល វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបណ្តាលឲ្យមនុស្សចំនួន១៨នាក់ស្លាប់ ក្នុងនោះរួមមានទាំងកុមារ៩នាក់ផងដែរ ខណៈច្រើននាក់ទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


