Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដថ្មីប្រចាំថ្ងៃមិនធ្លាប់មានជិត ៩ ពាន់ករណី

បានផុស

នៅ

នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីនមានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៨,៧៧៣ ដែលជាចំនួនឆ្លងសរុបប្រចាំខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះជំងឺនេះឡើងនៅក្នុងខែមករាឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ខាងលើដែលបញ្ជាក់ដោយ DOH បានធ្វើឲ្យករណីឆ្លងនៅទូទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ ៦៩៣,០៤៨ នាក់ ។

DOH បាននិយាយថា ហើយឥឡូវនេះប្រទេសហ្វីលីពីនមានករណីកំពុងសម្រាកព្យាបាលចំនួន ៩៩,៨៩១ ករណី ។

ទន្ទឹមនោះចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣,០៩៥ នាក់ បន្ទាប់ពីអ្នកជំងឺ ៥៦ នាក់ទៀតបានស្លាប់ដោយសារជំងឺនេះ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសហ្វីលីពីនដែលមានប្រជាជនប្រមាណ ១១០ លាននាក់បានធ្វើតេស្តរកជំងឺកូវីដ ១៩ លើប្រជាជនជាង ៩ លាននាក់ហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ហ្វីលីពីន សម្រេចបិទព្រះវិហារ និងរារាំងការធ្វើដំណើរ ខណៈករណីឆ្លងកូវីដកាន់តែកើនឡើង

ចុចអាន ៖ ទីក្រុងមួយរបស់ហ្វីលីពីនហាមអ្នកអាយុក្រោម ១៨ ឆ្នាំចេញពីផ្ទះដាច់ខាត ដើម្បីការពារឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម