ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ចោទចិនថាលួចផលិតអាវុធផ្គត់ផ្គង់ឲ្យរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់ចិនជាសាធារណៈពីបទផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលបង្ហាញពីការកើនឡើងភាពតានតឹងគួរឲ្យកត់សម្គាល់នៅក្នុងជំហររបស់ទីក្រុងកៀវចំពោះទីក្រុងប៉េកាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៧ខែមេសា លោក ហ្សេលេនស្គី បានអះអាងថា ចារកម្មអ៊ុយក្រែនមានភស្តុតាងនៃការចូលរួមរបស់ចិន ក្នុងការផលិតអាវុធនៅលើទឹកដីរុស្ស៊ី។ លោកបញ្ជាក់ថា ព័ត៌មានលម្អិតនឹងត្រូវបង្ហាញនៅសប្ដាហ៍ក្រោយ។
ការចោទប្រកាន់នេះ គូសបញ្ជាក់ពីការចាកចេញពីជំហរអព្យាក្រឹតភាពរបស់ចិនក្នុងជម្លោះរុស្ស៊ីនិងអ៊ុយក្រែន ខណៈកន្លងមកទីក្រុងប៉េកាំងរមែងច្រានចោលការជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមមួយនេះ។ លោក ហ្សេលេនស្គី បាននិយាយថា៖ «ទីបំផុតយើងមានព័ត៌មានថា ប្រទេសចិនកំពុងផ្គត់ផ្គង់សព្វាវុធដល់សហព័ន្ធរុស្ស៊ី។ យើងជឿថា អ្នកតំណាងរបស់ចិនបានចូលរួមក្នុងការផលិតអាវុធមួយចំនួននៅលើទឹកដីនៃប្រទេសរុស្ស៊ី»។
ជាការឆ្លើយតប ក្រសួងការបរទេសរបស់ចិន បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ដោយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ និងរិះគន់នូវអ្វីដែលខ្លួនចាត់ទុកថាជា«ការលើកឡើងដែលគ្មានទំនួលខុសត្រូវ»។
ស្ថានភាពនេះបានធ្វើឲ្យទំនាក់ទំនងរវាងអ៊ុយក្រែន និងចិនកាន់តែល្អក់កករ ជាពិសេសបន្ទាប់ពីការចាប់ខ្លួនរបស់អ៊ុយក្រែនលើជនជាតិចិនពីររូបដែលត្រូវបានចោទប្រកាន់ថាកំពុងប្រយុទ្ធដើម្បីរុស្ស៊ី។ ខណៈពេលដែលមន្ត្រីចារកម្មលោកខាងលិចមួយចំនួនជឿថា បុគ្គលទាំងនេះគឺជាទាហានស៊ីឈ្នួលដោយគ្មានការគាំទ្រពីរដ្ឋ អ៊ុយក្រែននៅតែបន្តស៊ើបអង្កេតលើវិសាលភាពនៃការចូលរួមរបស់ចិន៕

ដោយ៖ ឈាង
ចុចអាន៖ លោក ហ្សេលេនស្គី៖ រុស្ស៊ីកំពុងទាញចិន ឲ្យមកចូលរួមក្នុងសង្គ្រាមដែរហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


