ព័ត៌មានអន្ដរជាតិ
រលករញ្ជួយដីកម្រិត ៤.៦រ៉ិចទ័រវាយប្រហារទីក្រុង Mandalay នៅមីយ៉ាន់ម៉ា ជាថ្មីទៀត
រលកនៃគ្រោះរញ្ជួយដី (aftershock) កម្រិតមធ្យមកម្រិត ៤.៦ រ៉ិចទ័រ បានវាយប្រហារចម្ងាយប្រហែល ៣.២ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Patheingyi ក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា នៅម៉ោងប្រហែល ១រសៀលកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយរបស់ The Irrawaddy កាលពីថ្ងៃទី១៧ខែមេសានេះ។

យោងនាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់រដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ាផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ការរញ្ជួយដីនេះត្រូវបានគេមានអារម្មណ៍នៅក្នុងតំបន់ផ្សេងទៀតនៃទីក្រុង Mandalay ក៏ដូចជា Kyaukse, Sagaing និង Pyin Oo Lwin។
ការរញ្ជួយដីកម្រិតស្រាលសរុបចំនួន១៤០លើក ត្រូវបានកត់ត្រាចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រកាលពីថ្ងៃទី២៨ខែមីនា ដែលបានបំផ្លាញផ្ទះជាង៦ម៉ឺនខ្នង និងអគារជាច្រើនពាន់ផ្សេងទៀតរួមទាំងសាលារៀន មន្ទីរពេទ្យ និងអគារការិយាល័យនៅក្នុងទីក្រុង Mandalay, Naypyitaw និង Sagaing។

រហូតមកដ់ពេលនេះចំនួនអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រែប្រួលតាមប្រភពផ្សេងៗគ្នា។ បើតាម Mizzima News បានរាយការណ៍ថា អ្នកស្លាប់ចំនួន៥៣៥២នាក់ របួស៧១០៨នាក់ និងមនុស្សបាត់ខ្លួនចំនួន ៥៣៨នាក់។
យោងតាមទិន្នន័យដែលចងក្រងដោយសំឡេងប្រជាធិបតេយ្យភូមា មនុស្ស ៤៤១០នាក់បានស្លាប់ និង ១១៣៦៦ នាក់ទៀតបានរងរបួស។ អ្នកស្លាប់ទាំងនោះស្ថិតនៅក្នុងតំបន់ Mandalay, Naypyidaw, Sagaing, Shan, Bago, Magway និង Kayin ។
ជាមួយគ្នានេះឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានប៉ាន់ប្រមាណថាជនជាតិភូមាជាង១៧ លាននាក់បានរងផលប៉ះពាល់នៅទូទាំង ៥៧នៃសង្កាត់ចំនួន៣៣០ ក្នុងប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមថ្ងៃទី ១០ ខែមេសា ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា សាកសពរាប់សិបនាក់ ទំនងជានៅតែជាប់នៅក្រោមសំណង់ដែលបាក់រលំនៅឡើយ ដែលបង្កើនការព្រួយបារម្ភអំពីជំងឺអាសន្នរោគ និងជំងឺគ្រុនឈាម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


