ព័ត៌មានអន្ដរជាតិ
យោធាកូរ៉េខាងត្បូង រងការរិះគន់ខ្លាំង ក្រោយកើតមានឧបទ្ទវហេតុជាបន្តបន្ទាប់
យោធាកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការរិះគន់ជាសាធារណៈ និងនយោបាយយ៉ាងខ្លាំង បន្ទាប់ពីឧបទ្ទវហេតុថ្មីៗនេះបានលាតត្រដាងនូវអ្វីដែលសមាជិកសភា និងអ្នកជំនាញកំពុងហៅថាជា «ការខ្វះខាតវិន័យ និងទំនុកចិត្ត» ដែលជាបញ្ហាចាក់ឫសយ៉ាងជ្រៅនៅក្នុងជួរយោធាដោះស្រាយមិនចេញ។

យោងតាមការចុះផ្សាយនៅថ្ងៃទី២១ខែមេសារបស់សារព័ត៌មាន Korea Herald ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ឧបទ្ទវហេតុជាច្រើន បានកើតឡើងបន្តកន្ទុយគ្នា ដូចជា គ្រោះថ្នាក់រថក្រោះ (ស្លាប់ទាហានម្នាក់), ការបាញ់ខុសគោលដៅ (បណ្ដាលឲ្យឆេះឃ្លាំងស្តុកអាវុធ និងរបួសទាហាន២នាក់), បញ្ហាឧទ្ធម្ភាគចក្រ (ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកទាហាន៦នាក់វិះនឹងធ្លាក់ក្រោយជួបបញ្ហាម៉ាស៊ីន ព្រោះកង្វះការថែទាំ), ការច្រឡំដៃទម្លាក់គ្រាប់បែក (បណ្ដាលឲ្យរបួសរាប់សិបនាក់មានទាំងទាហាននិងជនស៊ីវិល) និងឧបទ្ទវហេតុចុងក្រោយគឺការច្រឡំដៃទម្លាក់គ្រាប់កាំភ្លើង២គ្រាប់អំឡុងពេលហ្វឹកហាត់កាលពីថ្ងៃទី១៨ខែមេសា។
ហេតុការណ៍ទាំងនេះ បានបង្កឲ្យមានការព្រួយបារម្ភជាតិ និងអំពាវនាវឲ្យមានកំណែទម្រង់ឡើងវិញ។ មេដឹកនាំបក្សប្រឆាំង និងអ្នកវិភាគការពារជាតិ និយាយថា បញ្ហាឆ្លុះបញ្ចាំងពីកម្សោយជាប្រព័ន្ធក្នុងការគ្រប់គ្រងយោធា ស្តង់ដារបណ្តុះបណ្តាល និងការត្រួតពិនិត្យ។
សមាជិកម្នាក់នៃគណៈកម្មាធិការការពារជាតិនៃរដ្ឋសភា បានលើកឡើងថា៖ «វិន័យក្នុងជួរគឺជាមូលដ្ឋានគ្រឹះនៃការការពារជាតិ។ ការបរាជ័យម្តងហើយម្តងទៀតទាំងនេះ មិនមែនគ្រាន់តែជាគ្រោះថ្នាក់ប៉ុណ្ណោះទេ វាគឺជាសញ្ញានៃប្រព័ន្ធដែលត្រូវការកំណែទម្រង់ជាបន្ទាន់»។
ក្រសួងការពារជាតិ បានបើកការស៊ើបអង្កេតផ្ទៃក្នុង ប៉ុន្តែអ្នករិះគន់អះអាងថា ការធ្វើបែបនេះមិនគ្រប់គ្រាន់ឡើយ ដោយជារឿយៗគឺមានតែការដាក់ពិន័យតិចតួចប៉ុណ្ណោះជាជាងការផ្លាស់ប្តូររចនាសម្ព័ន្ធទាំងមូល៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


